សម្តេចនាយករដ្ឋមន្ត្រី បានផ្ញើសារមកកាន់ ថ្នាក់ដឹកនាំ អង្គភាពព័ត៌មាន និងលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន ដែលបាន បំពេញវិជ្ជាជីវៈក្នុងគ្រាមានវិបត្តិនៃវិស័យសុខភាព
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា ត្រូវរៀបចំវេទិកានិពន្ធនាយក លើកទី ១៧ នៅថ្ងៃសៅរ៍ទី ១៩ ខែធ្នូនេះ ក្រោមប្រធានបទ «សារព័ត៌មានក្នុងវិបត្តិជំងឺឆ្លងសកល និងព័ត៌មានក្លែងក្លាយ»។ វេទិកានិពន្ធនាយក គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ របស់ ក្លិបអ្នកកាសែត កម្ពុជា។
ដូចឆ្នាំមុនៗដែរ នៅក្នុងវេទិកានិពន្ធនាយកឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារមកកាន់ ថ្នាក់ដឹកនាំ អង្គភាពព័ត៌មាន ដើម្បី ថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន ដែលបាន បំពេញវិជ្ជាជីវៈក្នុងគ្រាមានវិបត្តិនៃវិស័យសុខភាព។
ក្លិបអ្នកកាសែតកម្ពុជា សូមចែករំលែក សាររបស់ សម្តេច នាយករដ្ឋមន្ត្រី ដូចខាងក្រោមនេះ៕