ប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន ចុះចែកអំណោយ មនុស្សធម៌ជូនដល់គ្រួសារក្រីក្រ២០គ្រួសារ រស់នៅសង្កាត់ទន្លេបាសាក់
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីចែកអំណោយនាពេលនេះប្រព្រឹត្តក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនព្រមទាំងចៅសង្កាត់ទន្លេបាសាក់ផងដែរ។
ចំពោះអំណោយចែកជូនប្រជាជនទីទ័លនាពេលថ្ងៃនេះដោយក្នុងមួយ០១គ្រួសារៗទទួលបានអង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខកំប៉ុង,ស្កសរ, សាប៊ូ, ម៉ាស, ទឹកអាកុល, ទឹកដោះគោ, មី និងថវិកាមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនដោយបានមានមតិលើកឡើងដោយស្នើរដល់បងប្អូនប្រជាជនសូមថែរក្សាធ្វើអនាម័យខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវជានិច្ច ពោលគឺរស់នៅស្អាត ហូបស្អាតព្រមទាំងប្រើប្រាស់ពាក់ម៉ាសការពារអោយបានត្រឹមត្រូវ និងជាប្រចាំពិសេសពេលធ្វើដំណើរចេញក្រៅផ្ទះ ហើយត្រូវរក្សាគន្លាតគ្នាអោយបានយ៉ាងតិច១,៥០ម៉ែត្រ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួបញ្ជាក់ផងដែរនៅអំឡុងពាក់កណ្ដាលខែធ្នូឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានចុះចែកអំណោយដល់បប្រជាជនក្រីក្រ បានចំនួន៨០គ្រួសារហើយដោយបូករួមនៅថ្ងៃនេះផងដែរ៕