ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បន្ត​ចុះ​ចែក​ម៉ាស់ ទឹក​អាកុល ឬ​ជែ​ល ជូន​ដល់​អ្នកដំណើរ​តាម​ដង​មហាវិថី​ម៉ៅ​សេទុង​

46

​ភ្នំពេញ​៖​ដោយ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​ការគិតគូរ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ដោយផ្ទាល់​ពី​សំណាក់​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​ក្នុង​ការបង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​។​ក្នុងនោះ​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន និង​លោកស្រី​អភិបាលរងខណ្ឌ​បឹង​កេងកង​សុ​ិ​ន រតនា ដោយ​ពួកគាត់​មាន​ទឹកចិត្ត​សប្បាយរីករាយ​និង​ការងារ​បម្រើប្រជាជនរ​បស់​ខ្លួន​នៅក្នុង​មូលដ្ឋាន​ដោយនៅ​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០២០ នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដោយ​បន្ត​ចលនា​យុទ្ធនា​ការចុះ​ចែក​ម៉ាស់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ដល់​បងប្អូន​ជា​អ្នកដំណើរ​តាម​មធ្យោបាយ​នានា​នៅលើ​ដង​មហាវិថី​ម៉ៅ​សេទុង​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ខណៈពេល​ពួកគាត់​ធ្វើដំណើរ​មកដល់​មុខ​សាលាខណ្ឌ​បឹង​កេងកង​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន បាន​មានមតិ​លើកឡើង​ដោយ​សូម​អំពាវនាវ​បងប្អូន​ប្រជាជន​ទាំងអស់​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដែលមាន​០៧​សង្កាត់ និង​បងប្អូន​អាជីវករ​នៅ​ផ្សារ​ចំនួន​០២​គឺ​ផ្សា​របឹង​កេងកង និង ផ្សារ​អូឡាំពិក​មេត្តា​ចូលរួម​ពាក់​ម៉ាស់​ការពារ បាញ់​ទឹក​អាល់កុល​ឬ​ជែ​លលា​ង​សម្អាត​ដៃ​ជាប្រចាំ​និង​រក្សា​គម្លាត​ពីគ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង