ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ បានយកកូនកាំបិតតូច ចាក់បំពង់ ក ខ្លួនឯង រហូតដល់ស្លាប់

41

ព្រះសីហនុ៖ បុរសម្នាក់ បានយកកូនកាំបិតតូច ចាក់បំពង់ ក ខ្លួនឯង ឈាមហូរស្រោចពេញខ្លួន រួចដើរតាមបណ្តោយផ្លូវជាតិលេខ៤ចំណុចប្រជុំជនវាលរេញ ដោយដើរបណ្តើរ ចាក់លើ ក ខ្លួនឯងបណ្តើរ បង្កអោយមានការភ្ញាក់ផ្អើល ហើយភ្លាមៗសមត្ថកិច្ចនគរបាល បានចុះអន្តរាគមន៍ព្យាយាមជួយសង្គ្រោះ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក បន្តិចក្រោយមកជនរងគ្រោះបានស្លាប់ មិនអាចសង្គ្រោះបានឡើយ។ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជាង៨ព្រឹកថ្ងៃ១៨ធ្នូ២០២០ ហើយបើតាមសមត្ថកិច្ចបញ្ចាក់ថា ករណីដែលមិនអាចជួយសង្គ្រោះបាន ដោយសារតែបុរសរូបនេះ រត់បណ្តើរ ចាក់បំពង់ ក ខ្លួនឯងបណ្តើរ រហូតដល់ស្លាប់ ។

គិតត្រឹមម៉ោងជាង១០ព្រឹកថ្ងៃដដែលបុរសរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ណាណនៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ  ។ សាកសពជនរងគ្រោះ សមត្ថកិច្ចបានយករថយន្តពេទ្យដឹកទៅរក្សាទុកបណ្តោះអាសន្នវត្តសំរុង ឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង