ម៉ាឡេស៊ីសម្របសម្រួល បញ្ជូនពលករបរទេសជាច្រើននាក់ ឲ្យត្រលប់ទៅប្រទេសកំណើតវិញក្នុងអំឡុងពេលមានបញ្ហាកូវីដ១៩
ម៉ាឡេស៊ី ៖ រោគរាតត្បាត កូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់កម្មកររាប់លាននាក់នៅជុំវិញពិភពលោកដែលជាលទ្ធផលនៃការបិទប្រទេសនិងការបិទព្រំដែនអន្តរជាតិ។
រាប់ទាំងក្នុងប្រទេសម៉ាឡេស៊ីផង ពលករចំណាកស្រុករាប់លាននាក់នៅជុំវិញពិភពលោកបានជាប់គាំងទាំងមិនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេឬមិនអាចវិលត្រឡប់ទៅប្រទេសដែលពួកគេបានជ្រើសរើសទៅធ្វើការ។
រាប់ចាប់តាំងពីខែកក្កដាមកនៅពេលនាយកដ្ឋានអន្តោប្រវេសន៍ចាប់ផ្តើមអនុញ្ញាតឱ្យពលករបរទេសវិលត្រឡប់ទៅស្រុកវិញ ក្រុមហ៊ុនដូងប្រងដ៏ធំ SDP បានបញ្ជូនពលករបរទេស ១១២៥ នាក់ដោយជោគជ័យដែលភាគច្រើនមកពីឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែសនិងនេប៉ាល់ តាមរយៈប្រតិបត្តិការរបស់ខ្លួន ទូទាំងប្រទេស។
ប្រភព៖ NST Online