អតីតប្រធានាធិបតីនៃប្រទេសប៊ូរុនឌី ទទួលមរណៈភាព ដោយសារកូវីដ១៩ក្នុងជន្មាយុ៧១ឆ្នាំ
បរទេស៖យោងតាមទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយកាលពីថ្ងៃទី១៨ធ្នូនេះថា លោក Pierre Buyoya អតីតប្រធានាធិបតីនៃប្រទេសប៊ូរុនឌី ពីរអណត្តិគឺនៅឆ្នាំ1987-1993និង1996-2003ម្តងទៀតបានទទួលមរណៈភាពកាលពី យប់ថ្ងៃព្រហស្បត្តិក្នុងអាយុ៧១ឆ្នាំ នៅលើរថយន្តសង្រ្គោះបន្ទាន់ ពេលបញ្ជូនដល់ក្រុងប៉ារីស ដើម្បីព្យាបាល។
លោកPierre Buyoyaឡើងជាប្រធានាធិបតីនៅឆ្នាំ១៩៨៧ ដោយសាររដ្ឋប្រហារយោធា។គាត់ចុះពីតំណែងនៅឆ្នាំ១៩៩៣ ដោយសារចាញ់ឆ្នោត។គាត់ជាប់ពាក់ព័ន្ធនឹងការធ្វើឃាត ប្រធានាធិបតីជាប់ឆ្នោតនៅឆ្នាំ១៩៩៣ ដែលជាឆ្នួនធ្វើអោយប្រទេសនេះ កើតសង្រ្គាមស៊ីវិលជាង១០ឆ្នាំ ទោះគាត់ឡើងធ្វើប្រធានាធិបតីម្តងទៀត នៅឆ្នាំ១៩៩៦ក៏ដោយ។
Burundiជាប្រទេសតូចនៅអាហ្វ្រិចខាងកើត មានប្រជាជនជាង១១លាននាក់(1998).៕