ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរស្រុកឆែប និង អង្គការដៃគូរ ប្ដេជ្ញារួមគ្នា កែលម្អជីវភាពសហគមន៏ផលិតចង្កឹះធ្វើពីដើមទ្រាំង ដើម្បីរក្សាមុខរបបផ្គត់ផ្គង់ទីផ្សារ

37

ព្រះវិហារ៖ អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារបានប្ដេជ្ញាថា និង រួមសហការជាមួយអង្គការដៃគូ កែលម្អជីវភាពសហគមន៍ តាមរយៈផលិតផលចង្កឹះធ្វើពីដើម ទ្រាំង បន្ទាប់ពីប្រជាសហគមន៍ផលិតចង្កឹះទ្រាំងនៅភូមិ ឃុំឆែប១ និងឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារបានត្អូញត្អែរពីផលិតផលចង្កឹះធ្វើពីដើមទ្រាំងនៅឆ្នាំ២០២០ នេះ ពុំមានអតិថិជនគាំទ្រធ្វើឱ្យប្រជាសហគមន៍បាត់បង់ប្រាក់ចំណូល និងឈានទៅបាត់បង់មុខរបរមួយនេះនៅក្នុងឆ្នាំខាងមុខ បន្ទាប់ទៀត។
ក្នុងកិច្ចប្រជុំស្វែងយល់ពីការបង្កើនប្រាក់ចំណូលសហគមន៍មូលដ្ឋាន នៅសាលាស្រុកឆែបខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២០នេះ លោក ស៊ីម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP)ប្រចាំកម្ពុជា បានបញ្ជាក់ថា៖ ការព្រួយបារម្ភរបស់ប្រជាសហគមន៍ជាប្រធានបទមួយ សម្រាប់ឱ្យអាជ្ញាធរនិងផ្នែកដៃគូប្រឹងប្រែងស្វែងរកដំណោះស្រាយជូនព្រោះកិច្ចគាំ ពារមុខរបរជាគោលនយោ បាយផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ សហគមន៍  និងជាយន្តការមួយសម្រាប់តម្រូវឱ្យ យើងរួមគ្នាអភិរក្សធនធានធម្មជាតិបានថែមទៀត។
លោកបន្តថា៖ ជាក់ស្តែងក្នុងឱកាសនេះអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើបាននាំអ្នកសារព័ត៌មានជាច្រើនស្ថាប័ន មកជួយផ្សព្វផ្សាយពីផលិតផលចង្កឹះ ទ្រាំងដែលប្រជាសហគមន៍ផលិតបាន ដើម្បីបង្ហាញដល់អ្នកនិយម ប្រើប្រាស់ឱ្យចាប់អារ ម្មណ៍ និងរកទីផ្សារ នាំចេញផងដែរ។
លោក ឃួន រ៉ាត់ សមាជិកសហគមន៍ទ្រាំង ឃុំឆែប១ស្រុកឆែប  បានសាទរចំពោះការគិតគូរជួយថែរក្សាអាជីពរបស់ប្រជាសហគមន៍ ព្រោះជាងពីរឆ្នាំមក នេះ សម្ភារប្រើប្រាស់ផលិតពីដើមទ្រាំង មានអតិថិជនតិចតួចណាស់ទិញយកទៅប្រើប្រាស់ ដោយសារតែ បងប្អូនខ្លះមិនទាន់បានយល់ពីគុណភាព របស់វានៅ ឡើយ។
លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយរៀបចំឱ្យមានទីតាំងលក់ដូរ ឱ្យបានច្បាស់លាស់មួយ នៅក្នុងខេត្តព្រះវិ ហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិ ថិជន ឬភ្ញៀវទេសចរជាតិ មកឃើញបានទិញយកទៅ ប្រើប្រាស់ប្រចាំគ្រួសារផង  និងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ផង។
លោកអ៊ុ សុភឿនអភិបាលរងស្រុកឆែបខេត្តព្រះវិហារ បានគាំទ្រចំពោះការស្នើឡើងនេះ  ព្រោះវាជាដំណោះស្រាយរួម និងអាចលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យកាន់តែមានការអភិវឌ្ឍមុខរបរនិងថែរក្សាអាជីពមួយនេះ កុំឱ្យបាត់បង់ឈានទៅរួមគ្នាបង្កើតជាភូមិមួយ ផលិតផលមួយបន្ថែមទៀត។
លោកបន្តថា៖គោលការបង្កើតឱ្យមានទីផ្សារលក់ពិតប្រាកដ នោះលោកនឹងពិគ្រោះជាមួយអង្គការដៃគូ មន្ទីរពាក់ព័ន្ធ នាំយកផលិតផលនេះទៅលក់នៅទីផ្សារចុងសប្តាហ៍  និងឱ្យបងប្អូនអាជីវករនៅតាមទីប្រជុំជនឬតំបន់ទេសចរណ៍សំខាន់ៗលក់បន្ថែមទៀតតែក៏ សូមឱ្យប្រជាសហគមន៍ជាម្ចាស់ផលិតផលធ្វើពីដើម ទ្រាំងនេះ ឱ្យមានស្តង់ដារ ទាំងបរិមាណគុណភាពនិង សោភ័ណភាពផង។
សូមបញ្ជាក់ថា៖ សហគមន៍ផលិតចង្កឹះទ្រាំងនៅស្រុកឆែប ខេត្តព្រះវិហារមានចំនួន៥ ក្នុងនោះនៅឃុំឆែប១ចំនួន៣សហគមន៍ និងនៅឃុំសង្កែ ចំនួន២ សហគមន៍  ដែលកំពុងដំណើរការផលិតសព្វថ្ងៃក្រោម ការជួយឧបត្ថម្ភគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP)ប្រចាំកម្ពុជា ទទួលជំនួយពីអង្គការ អាមេរិក USAID ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង