ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ចាប់ផ្តើមស្ថាបនាផ្លូវចាក់បេតុង១ខ្សែ ប្រវែងជិត១គីឡូម៉ែត្រ នៅសង្កាត់ចោមចៅទី២ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

73
ភ្នំពេញ៖ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាផ្លូវចាក់បេតុង១ខ្សែ ប្រវែងជិត១គីឡូម៉ែត្រ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
   លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា កំណាត់ផ្លូវដែលបាននឹងកំពុងធ្វើការស្ថាបនានេះធ្វើឡើងតាមសំណើររបស់ប្រជាណលរដ្ឋ តាមរយៈក្រុមការងារចុះជួយសង្កាត់ចោមចៅ២ ទើបរដ្ឋបាលរាជធានីភ្នំពេញ
ការសម្រេចអោយមានការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ធ្វើឡើងដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនេះតែម្តង ។
   លោកសាំ ពិសិដ្ឋ បានបន្តទៀតថា កំណាត់ផ្លូវមួយខ្សែនេះត្រូវបានគេដាក់ឈ្មោះថា ផ្លូវរោងចក្រតុងហ្កា ដោយតភ្ជាប់ពីផ្លូវ៣០ម៉ែត្រ តភ្ជាប់ទៅផ្លូវវេង ស្រេង ដែលមានប្រវែង៩២៧ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយបានចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី៨ខែសីហាឆ្នាំ២០១៨នេះ។
   ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសាំ ពិសិដ្ឋ មិនបានបញ្ជាក់ថា ការដ្ឋាននេះត្រូវបានបញ្ចប់នៅថ្ងៃណានោះទេ ។ ការស្ថាបនាផ្លូវនេះឡើងគឺដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងម្យ៉ាងទៀតក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយមានសោភណ្ឌភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង