ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវ៉ូវីណាមកម្ពុជាមេដាយ៤គ្រឿងហើយពីការជើងឯកអាស៊ីអាគ្នេយ៍នៅមីយ៉ាន់ម៉ា

148


​ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ាមកនោះថាពេលនេះកីឡាវ៉ូវីណាម
កម្ពុជារកបានមេដាយចំនួន៤គ្រឿងហើយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥(5th Southeast VovinamChampionship) ។

​លោកអ៊ូ រតនាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរាយការណ៍មកថាក្នុងចំណោមមេដាយទាំង៤គ្រឿងនោះមានមានមេដាយមាសមួយគ្រឿង និង មេដាយសំរិទ្ធចំនួន៣គ្រឿង ។ព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាករ១២រូប និង កីឡាការិនី៦រូបទៅចូលរួម ។

​ចំពោះវិញ្ញាសាដែលដណ្ដើមបានមេដាយមាសនោះមានវិញ្ញាសាសំដែងនារីមួយរូបទល់បុរស៣រូបដែលមានកីឡាការិនីប៉ាល់ ឆរស្មី កីឡាករលី បូរ៉ាមី សាន សុជាតិ និងប្រាក់ សុវណ្ណនី ។មេដាយសំរិទ្ធវិញ្ញាសាសំដែងបុរស ៤រូបមានកីឡាករសាន សុជាតិ ជ្រិន ប៊ុនឡុង ជិន ពិសិដ្ឋ និង ស៊ិន សេងហុង ។​មេដាយសំរិទ្ធ២ទៀតរកបានដោយកីឡាការិនីឃន ចាន់សុភ័ក្រនាថលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គីឡូក្រាម ។កីឡាករទី នីហ្សាលើវិញ្ញាសាប្រយុទ្ធទម្ងន់៦០គីឡូក្រាមបុរស ៕

អត្ថបទដែលជាប់ទាក់ទង