ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរសម្រាប់​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​៧​នាក់​ របួស​៦​នាក់​

181


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៧​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៣​នាក់​ របួសស្រាល​ ៣​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​មួកសុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ៥​នាក់​(​យប់​៣​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៦​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ និង​គោ​យន្ត​ ១​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៥​លើក​(​ស្លាប់​៦​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​,​ ប្រជែង​ ១​លើក​(​ស្លាប់​១​នាក់​)​ និង​បត់​គ្រោះថ្នាក់​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ១​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តសៀមរាប​ ១​លើក​ ស្លាប់​៣​នាក់​(​ស្រី​១​នាក់​),​ ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​១​នាក់​,​ ពោធិ៍សាត់​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ កំពង់ចាម​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តបន្ទាយមានជ័យ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៩​ គឺ​ថ្ងៃ​ទី​១-៩​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៧០​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣១​នាក់​ របួស​សរុប​ ៩១​នាក់​ របួសធ្ងន់​ ៥៦​នាក់​ របួសស្រាល​ ៣៥​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង