ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការនគរបាល ​បញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចាប់ខ្លួនជនអនាមិកហេកចូលហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន

69

ភ្នំពេញ៖ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង។
ករណីនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលហេក ក្នុងទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នៅព្រឹកថ្ងៃទី១០ខែសីហានេះ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា Samdech Hun Sen Cambodian Prime Minister ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រងបានរយៈប៉ុន្មាននាទី ហើយនៅពេលនេះ ត្រូវបានយកមកគ្រប់គ្រងវិញហើយ។

ក្រុមហេក​បានលួចចូលទៅគ្រប់គ្រងផេករបស់សម្តេចតេជោ ដោយបានបង្ហោះព័ត៌មានក្លែងក្លាយថា មានការបែងចែកអាសនៈទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច៕

អត្ថបទដែលជាប់ទាក់ទង