ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត

73


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ៖ មកដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រយ៍ និងអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ហើយប្រសិនមិនមានពាក្យបណ្តឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ ពីចំនួនអាសនៈសម្រាប់ នីតិកាលទី៦ ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្ដេចក្រឡាហោម បានថ្លែងថា ហេតុនេះសូមសមត្ថកិច្ច រួមមាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ គណៈបញ្ជាការឯកភាព គ្រប់ថ្នាក់យកចិត្តទុកដាក់ ចាត់ចែងសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ការពារព្រឹត្តិការណ៍ដ៏មានសារសំខាន់ ជាប្រវត្តិសាស្រ្តនេះ ៕

អត្ថបទដែលជាប់ទាក់ទង