ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនត្រូវចោទ ០៧នាក់ ទៅពន្ធនាគារ

106

ព្រៃវែង៖ នៅវេលាម៉ោង១៨ និង ២០នាទី ថ្ងៃទី០៩ សីហា ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនត្រូវចោទចំនួន ០៧នាក់ ពីបទជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញពីសាលាដំបូងខេត្តចូលពន្ធនាគារខេត្តតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង។
សូមបញ្ជាក់ថា៖ ជនត្រូវចោទទាំង ០៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

អត្ថបទដែលជាប់ទាក់ទង