ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សគីលសាកជាមួយអ្នកប្រដាល់បារាំង

130


​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាក្លិបកងចក្ររាជសីហ៍បានប្រកាសហើយថាគេត្រៀមខ្លួនរួចរាល់ជាស្រេចហើយ
ដើម្បីប្រកួតជាមួយអ្នកប្រដាល់បារាំងលើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១២សីហានេះ ។

​អ្នកប្រដាល់បារាំងឈ្មោះជូលៀន(Julien)គេហ្វឹកហាត់នៅ្រស្រុកថៃហើយគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរ
បាន២-៣លើកមកហើយដោយមានឈ្នះ មានចាញ់ជាធម្មតា ។គេធ្លាប់ផ្ដួលអ្នកប្រដាល់កណ្ដាប់ដៃរន្ទះកម្ពុជាអ៊ុំ ចំរើនឲ្យសន្លប់នៅទឹកទី៣ ។

​ចំពោះអ្នកប្រដាល់កម្ពុជាយុគ យក្សគីលវិញគេជាអ្នកប្រដាល់ដែលាំចូលចិត្តចំអកឲ្យគូប្រកួតណាស់តែការ
ប្រកួតរបស់គេមិនសូវជាជួបសំណាងល្អនោះទេ ។គេចូលចិត្តធ្វើកាយវិការប្លែកៗដើម្បីឲ្យគូប្រកួតមានកំហឹងតែការ
វ៉ៃចេញរបស់គេមិនអស្ចារ្យនោះទេគ្រាន់តែធ្ងន់បន្តិចប៉ុណ្ណោះ ។

​យក្សគីលមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧១ដង និង ចាញ់៣១ដង ។ចំពោះអ្នកប្រដាល់បារាំងជូលៀន
វិញនោះគេទើបតែមានប្រវត្តិប្រកួតចំនួន៣៧ដង ឈ្នះ៣០ដង និងចាញ់៧ដងប៉ុណ្ណោះ ។ការប្រកួតមួយនេះមិនដឹងថា
យក្សគីលមានសមត្ថភាពដណ្ដើមបានជ័យជំនះឬក៏យ៉ាងណានោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង