ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចុះសួរសុខទុក្ខនិងនាំយកអំណោយ ជូនលោកយាយអាយុ៨០ឆ្នាំម្នាក់ និងលោកតាអាយុ៧៧ឆ្នាំម្នាក់ កំពុងមានជំងឺសម្រាកនៅផ្ទះ

140

ភ្នំពេញ៖ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៨ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីសាលាខណ្ឌ ចៅសង្កាត់
សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ បានចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន៥៨ម៉ឺនរៀល ទឹកបរិសុទ្ធ២កេះ,ទឹកក្រូច២កេះ,ទឹដោះគោឆៅ២ឡូ ជូនលោកតា ឆោម ប៉ូ អាយុ៧៧ឆ្នាំ ដែលសំរាកព្យាបាលជម្ងឺនៅផ្ទះរបស់គាត់ស្ថិតនៅភូមិព្រៃសាលាសង្កាត់កាកាបទី២។

នៅថ្ងៃដដែលនោះដែរលោកអភិបាលខណ្ឌនិងសហការីបានបន្តជួបសំណេះសំណាលលោកយាយ ស៊ឹម ផៃ អាយុ៨០ឆ្នាំ ដែលជួបការលំបាកក្នុងជីវភាពស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងនោះដែរលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីសាលាខណ្ឌ ចៅសង្កាត់ បាននាំយកថវិកាចំនួន៦០ម៉ឺនរៀល អង្ក១បាវ៣០គីឡូក្រាមទឹកក្រូច១កេះ,ទឹកដោះគោឆៅ២ឡូ ។ លោកអភិបាលខណ្ឌក្នុងឱកាសនោះបានជូនពរអោយលោកតាឆោម ប៉ូ ឆាប់ជាសះស្បើយពីជំងឺ។ អំណោយនេះតិចតួចតែជាទឹកចិត្តនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំ ពោះសុខទុក្ខពលរដ្ឋជួបការលំបាកខ្វះខាត បានទាន់ពេលវេលា។
កន្លងមកគេតែងឃើញលោកអភិបាលខណ្ឌពោធិសែនជ័យ បានចុះធ្វើការងារមនុស្សធម៌ជាញឹកញាប់ជាមួ យប្រជាពលរដ្ឋទូទៅជនចាស់ជរាមានជំងឺនិង ពិការដោយអនុវត្តវប្បធម៌ចែករំលែករបស់ សម្ដេចតេជោហ៊ុនសែន និងបាននាំយកអំអោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា អនុវត្តតាមគោលការណ៌ សម្ដេចកិតិព្រឹទ្ធបណ្ឌប្រធានកាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង