ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ូវីណាមកម្ពុជារកបានមេដាយ១១គ្រឿងថែមទៀតនៃហើយ

116

​ភ្នំពេញ៖គិតត្រឹមថ្ងៃទី១០ខែសីហា ក្រុមកីឡាវ៉ូវីណាមកម្ពុជារកបានមេដាយចំនួន១១គ្រឿងថែមទៀត ហើយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥(5th South East ASIAN Vovinam Championship 2018)ដែលកំពុងតែប្រកួតនៅទីក្រុងNay Piy Taw ប្រទេសមីយ៉ាន់ម៉ា ។

​លោក អ៊ូ រតនា អនុប្រធានសហព័ន្ធបានមានប្រសាសន៍ពីមីយ៉ាន់ម៉ាថា ពេលនេះមេដាយរបស់កម្ពុជាកើនដល់ ២០គ្រឿងហើយ។ក្នុងចំណោមមេដាយទាំង២០នោះមាន មេដាយមាស៥គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៩គ្រឿង។
​សូមបញ្ជាក់ថាអតីតៈអ្នកប្រដាល់គុនខ្មែរសែន រ៉ាឌីដែលឈ្មោះពិតទិន ភាព និងសែន រ៉ាដេតឈ្មោះពិតទិន ឌិន
ដែលជាបងប្អូនបង្កើតនឹងគ្នានោះ គេរកបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធដូចគ្នា ។សូមបញ្ជាក់ថាកាលពីថ្ងៃទី៩សី
ហាមេដាយរបស់កម្ពុជាដណ្ដើម បានត្រឹម៩គ្រឿងប៉ុណ្ណោះដែលក្នុងនោះមាស៣គ្រឿង ប្រាក់មួយគ្រឿង និងសំរិទ្ធ៥គ្រឿង ។

​នៅថ្ងៃទី១០សីហាកម្ពុជារកបានមេដាយមាស២គ្រឿងបន្ថែមទៀតគឺទិន ភាពប្រកួតលើវិញ្ញាសាប្រយុទ្ធទម្ងន់
៥៧គីឡូក្រាមនិងវិញ្ញាសារការពារខ្លួនជាក្រុម បុរស៣ នារី៣បានលើ កីឡាការិនី សឿ ច័ន្ទលក្ខិណា កីឡាការិ ហ៊ឹម ដាណេ កីឡាការិនី សុខ សុភី កីឡាករ ម៉េត សុភក្រ្តា កីឡាករ ផាន ហូហ៊ីម និងកីឡាករ ស៊ិនសេងហុង។

​ចំពោះមេដាយប្រាក់៥គ្រឿង៖ វិញ្ញាសារ មេគុណដាវបុរសបានលើកីឡាករ ម៉េត សារី និងវិញ្ញាសារបុរស២នាក់ការពារខ្លួនអត់អាវុធបានលើកីឡាករ ប្រាក់ សុវណ្ណនី និងកីឡាករ សុខ សម្បត្តិ។ វិញ្ញាសារប្រយុទ្ធនារី៥៤គ.ក្របានលើកីឡាការិនី សុខ សុភី ហើយវិញ្ញាសារកាំបិតធំនារីបានលើកីឡាការិនី ប៉ាល់ ឆរស្ម៊ី រីឯវិញ្ញាសារប្រយុទ្ធបុរស៦៤គ.ក្របានលើកីឡាករ នុត ណាន់។

ដោយឡែក🥉មេដាយសំរិទ្ធ៤គ្រឿងវិញ៖វិញ្ញាសារប្រយុទ្ធនារី៥១ ឝ.ក្រកីឡាការិនី ហ៊ឹម ដាណេ វិញ្ញាសារមេគុណដាវនារីបានលើកីឡាការិនី ពៅ សុខា និងវិញ្ញាសារការពារខ្លួនបុរសនារីបានលើកីឡាករ លី បូរ៉ាមី និងកីឡាការិនី ពៅ សុខា រីឯវិញ្ញាសារក្បាច់ប្រយុទ្ធនារី២នាក់ គ្មានអាវុធបានលើកីឡាការិនី ពៅ សុខ និងកីឡាការិនី សឿ ច័ន្ទលក្ខិណា៕

អត្ថបទដែលជាប់ទាក់ទង