ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ៖ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជន បាននាំមុខយ៉ាងច្រើនលើសលប់បំផុត

99

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីម៉ោង៧ព្រឹកថ្ងៃទី ១១ សីហា គ.ជ.ប បានប្រកាសលទ្ឋផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញច្បាស់ថាចំនួនពលរដ្ឋ 6.956.900 (83,02%) បានទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនពី គណបក្សនយោបាយដែលខ្លួនពេញចិត្ត តាមបែបលទ្ឋិប្រជាធិបតេយ្យដោយសេរី យុត្តិធម៍ និងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ គឺសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជន បាននាំមុខយ៉ាងច្រើនលើសលប់បំផុត ដែលមានចំនួន 4.889.113។ ការប្រកាសលទ្ឋលនៃចំនួនអាសនៈដែលទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី ១៥ សីហា ២០១៨ ខាងមុខនេះ។

សម្តេចតេជោ បញ្ជាក់ថា សូមអរគុណបងប្អូន និងកូនក្មួយដែលមានជំនឿទុកចិត្តមកលើខ្ញុំ និងគណបក្សប្រជាជន។ ខ្ញុំពិតជាមិនអោយបងប្អូនខកបំណងឡើយ។ ច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។ សូមជូនពរបងប្អូនបាន សប្បាយរីករាយក្នុងថ្ងៃសៅរ៌ឈប់សម្រាកនេះ៕

អត្ថបទដែលជាប់ទាក់ទង