ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ទួលគោក និង​អភិបាល​ខណ្ឌដូនពេញ រួមគ្នា​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ផ្លូវដែក ក្នុង​សង្កាត់ បឹងកក់​ទី​២ និង​សង្កាត់​ស្រះចក​ដែល​ខ្វះខាត​ជីវភាព​ចំនួន​១២៥​គ្រួសារ​

56

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​១៧ មករា​ឆ្នាំ​២០២១ នៅ​វត្ត​នាគ​វ័ន លោក​ឯក ឃុន​ដឿ​ន​. អភិបាលខណ្ឌ​ទួលគោក និង​សហការី រួមជាមួយ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ ដូនពេញ តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ផ្លូវដែក ក្នុង​សង្កាត់ បឹងកក់​ទី​២ ចំនួន ៨៩ គ្រួសារ និង​សង្កាត់​ស្រះចក ចំនួន ៣៦ គ្រួសារ ជាមួយ​នោះ​ក៍បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន ១២៥​គ្រួសារ ។​

ក្នុងឱកាស​នោះ​អភិបាលខណ្ឌ​ទាំង​២​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ និង សួរសុខទុក្ខ ពី​សំណាក់ សម្តេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់ លោក អភិបាល​រាជធានី​ភ្នំពេញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​សូម​ថែរក្សា​អនាម័យ​ក្នុងការ​រស់នៅ ដោយ​ហូប​ស្អាត ផឹក​ស្អាត ពាក់​ម៉ាស់ និង ឧស្សាហ៍​លាងដៃ​ជាមួយ​អាលកុល ឬ​សាប៊ូ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ផងដែរ ។​
អំណោយ​ដែល​លោក​អភិបាលខណ្ឌ​ទាំង​២​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទាំង​១២៥​គ្រួសារ​នោះ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម ថវិកា ២០,០០០​រៀល ៕​

អត្ថបទដែលជាប់ទាក់ទង