បង្កើនការយកចិត្តទុកដាក់ លើការងារសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះដែលជាមន្ត្រីរាជការបម្រើការងារនៅសាលាខណ្ឌនិងចៅសង្កាត់ព្រមទាំងមន្ត្រីតាមបណ្ដាសង្កាត់ដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថានដោយដើររើសប្រម៉ែប្រមូលដុំថ្មកម្ទេចថ្មនិងសំរាមនៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនានានេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់មូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងគឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះនាព្រឹកព្រលឹមនិងពេលល្ងាចនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរនានាឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនិមួយៗនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវនានានោះដោយសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីដែលមានរយះពេលជាង១ឆ្នាំមកហើយដោយបំបែកចេញពីខណ្ឌចំការមន។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹមតួរយ៉ាងដូចថ្ងៃនេះជាដើម។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងទៀតថាចង់បានអនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អ បរិស្ថានល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរពោលគឺបរិស្ថានទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ។
គួរបញ្ជាក់ផងដែរថាខណ្ឌបឹងកេងកងប្រែមុខមាត់ថ្មីក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌហើយការងារនេះទទួលបានជោគជ័យដោយមានការចូលរួមគាំទ្រពីមហាជនផងដែរ៕