ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្ដី​ចិត្តឃោរឃៅ វ៉ៃ​ប្រពន្ធ​ខៀវ​ភ្នែក រឿង​សុំ​លុយ​

70

 

​កណ្ដាល​៖​សមត្ថកិច្ច​អោយដឹង​នៅ​ថ្ងៃទី​១៨​ខែមករា​នេះ​ថា​ដោយ​ស្ដីពី​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ពោលគឺ​វ៉ៃ​ប្រពន្ធ​ខៀវ​ភ្នែក​កាលពី​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២១​នេះ​នៅ​ចំណុច​ភូមិ ឃ្មុ​ត ឃុំ បារគូ ស្រុក កណ្តាល ស្ទឹង ខេត្តកណ្ដាល​។
​ជនរងគ្រោះ ឈ្មោះ អ៊ុន សំ​អុ​ី ភេទ​ស្រី​អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​ប្រពន្ធ )​។

​ជនសង្ស័យ​ឈ្មោះ ម៉ៅ មឺ​ន ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​ប្តី ឃាត់ខ្លួន​)​។ ធ្លាប់ ជាប់ ពន្ធនាគារ ខេត្ត កណ្ដាល រយៈ ០៣ ឆ្នាំ​ពីបទ ជួញដូរ គ្រឿងញៀន ។

​វត្ថុតាង​ចាប់យក​៖​បន្ទះ ក្ដារ ទំហំ ០៥ សង់ទីម៉ែត្រ ប្រ​វែ ង ៧៨ សង់ទីម៉ែត្រ
នៅ​ថ្ងៃទី​ខែ ឆ្នាំ មុនពេល កេ​ី​ត​ហេតុ វេលា​ម៉ោង​១៣:១០​នាទី ជនសង្ស័យ បាន សុំ លុយ ជនរងគ្រោះ ចំនួន ៦០.០០០ រៀល ពេលនោះ ជនរងគ្រោះ បាន ឆ្លើយ ថា ខ្ញុំ គ្មាន លុយ​ទេ​ទិញ ម្ហូប អស់​ហេ​ី​យ រួច ជនសង្ស័យ ដេក ទៅ លេ​ី ឥដ្ឋ ក្បែរ គ្រែ ជនរងគ្រោះ កំពុង ដេក ក្បែរ កូន លុះដល់ ម៉ោង កេ​ី​ត ហេតុ ជនសង្ស័យ បាន ស្ទុះ មក​ចាប់ កដៃ ជនរងគ្រោះ ជាប់​ភ្លាមនោះ​ជន រងគ្រោះ ប្រាប់ ថា ឈឺ​ណាស់ លែងដៃ​ខ្ញុំ ស្រាប់តែ ជនសង្ស័យ វាយ រួច ជាច្រើន ដៃ​ចំ​ភ្នែក​បណ្តាលអោយ​ហេ​ី​ម ជាំ ហេ​ី​យ​បាន​អូស​ជន រងគ្រោះ ទំលាក់ ពី លេ​ី គ្រែ ច្របាច់ កជាប់ ជន​រង គ្រោះ​បាន​រេ​ី​បំរាស់​រួច ភ្លាម នោះ ជនសង្ស័យ បាន ស្ទុះ ទៅយក បន្ទះ ក្ដារ មក​វាយ ចំ ភ្លៅ ជនរងគ្រោះ និង​វាយ​ចំ​ម្រាមដៃ​បណ្តាល អោយ ដេរ ០៩​ថ្នេរ ពេលនោះ ជនរងគ្រោះ បាន រត់ ទៅ​មន្ទី​ពេទ្យ លុះដល់​ព្រឹក​ថ្ងៃទី​១៨​ខែ ឆ្នាំ ដដែល ទេ​ី​ប​ជន​រង គ្រោះ​បានមក​ដាក់ពាក្យ​នៅ​ប៉ុ​ស្ត៏ នគរបាល រដ្ឋ បាល ឃុំ បា​គូរ​តែម្តង បន្ទាប់ពី​បានទទួល​ពាក្យ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បារគូ បាន​ចុះ​ទៅដល់​កន្លែង​កេ​ី​ត​ហេតុ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង បន្ត​អនុវត្តតាម​និតិ​វិធី​៕​

អត្ថបទដែលជាប់ទាក់ទង