ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើ​អាចមាន​ការខកចិត្ត​ពី​មន្ត្រី​ចាស់​ទេ​ក្នុងការ​តែងតាំង​បុត្រ​របស់​ព្រះអង្គ​១​រូប ជា​ប្រធានស្តីទី​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​?

157

​ភ្នំពេញ​៖ សម្តេចក្រុមព្រះ​នរោត្តម រណរ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព នៅក្រៅ​ប្រទេស ថ្មីៗ​នេះ​បាន​សេចក្តីសម្រេច​មួយ តែងតាំង​បុត្រ​របស់​ព្រះអង្គ​១​រូប ជា​ប្រធានស្តីទី​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​។​
​ព្រះរាជបុត្រ​ខាង​ល​នេះ​ព្រះនាម​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍​ម៉ា​រី រណឫទ្ធិ ដែល​ត្រូវបាន​សម្តេចក្រុមព្រះ សម្រេច​ឱ្យធ្វើជា​ប្រធានស្តីទី នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​។​ក្រៅពី​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​ប្រធានស្តីទី សម្តេចក្រុមព្រះ​ក៏​តែងតាំង អគ្គលេខាធិការរង​ម្នាក់ ដែល​កាន់កាប់​ហិរញ្ញវត្ថុ​បក្ស គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា ឱ្យធ្វើជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផងដែរ​។​
​ពាក់ព័ន្ធ​ការតែងតាំង​នេះ​នៅ​ថ្ងៃទី​៨ ខែសីហា​នេះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានទទួល​សេចក្តីសម្រេច​នេះហើយ ហើយ​ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​សម្តេច​ប្រធាន​គណបក្ស​។​ទោះបីជា​យ៉ាងណា​ក៏មាន​មន្ត្រី​ចាស់ៗ​មួយចំនួន​ក៏មាន​ការខកចិត្ត​ផងដែរ​។​
​គួរ​បញ្ជាក់ថា​៖​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​រងរបួស​យ៉ាងដំណំ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បណ្តាលមកពី​រថ​យន្ត​តាក់ស៊ី ជែង​រថយន្ត​ផ្សេងទៀត ហើយ​ជ្រុល​មក​បុក​ក្បួន​ព្រះទីនាំង​របស់​ព្រះអង្គ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាលឱ្យ​អ្នក​ម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំង​អ្នករួមដំណើរ​មួយចំនួនទៀត​រងរបួស​។ ចំណែក​សម្តេចក្រុមព្រះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅក្រៅ​ប្រទេស​រហូតមក​។​
​វាសនា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតែ​មិនទាន់​ច្បាស់លាស់​ដដែល​ខណៈដែល​គិត​រហូតមក​ដល់ពេលនេះ ព្រះ​សុខភាព​ពិតប្រាកដ​របស់​សម្តេច​ក្រុមព្រះ ដែលមាន​ព្រះជន្ម​៧៤​ព្រះវស្សា នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ខណៈដែល​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​និយាយថា ព្រះ​សុខភាព​របស់​ព្រះអង្គ មាន​ភាពប្រសើរ​ជាង​មុន​បន្តិច​ហើយ​។
​ប៉ុន្តែ​ទោះជា​យ៉ាងណា កាលពីមុន​បោះឆ្នោត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តី​ប្រកាសថា ព្រះអង្គ​នឹង​យាង​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា ប៉ុន្តែ​ជាក់ស្តែង​ព្រះអង្គ​មិនបាន​យាង​មក​បោះឆ្នោត តាម​ការប្រកាស​ទេ​៕

អត្ថបទដែលជាប់ទាក់ទង