អាជ្ញាធរខណ្ឌរៀបចំម៉ាស៊ីនបូមទឹកត្រៀមបូមរំដោះជំនន់ទឹកភ្លៀងនៅក្នុង សង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារពៅ បាននដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកតាមសង្កាត់ទាំង ៨ ក្នុងខណ្ឌច្បារអំពៅ និងដើម្បីចាត់វិធានការរៀបចំម៉ាស៊ីនបូមទឹកត្រៀមបូមរំដោះជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី ។
ក្រោយពីមើលឃើញចំពោះបញ្ហាប្រឈមដោយគ្រោះទឹកជំនន់
ក្នុងឱកាសចុះពិនិត្យនោះលោកអភិបាលខណ្ឌបានលើកឡើងថា៖ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានជាសផុតពីជំនន់ទឹកភ្លៀងខាងលើនេះ ខណ្ឌបានរៀបចំម៉ាស៊ីនបូមទឹកត្រៀមបូមរំដោះជំនន់ទឹកភ្លៀងនៅក្នុង សង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី។ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌបានអះអាងដែរថា៖
ដោយសារកត្តាអាកាសធាតុមានការប្រែប្រួល មានភ្លៀងធ្លាក់ច្រើនដែលអាចបង្កឲ្យមានការលិចលង់នៅ តាមតំបន់ទំនាបមួយចំនួននៅក្នុងភូមិសាស្ដ្រខណ្ឌច្បារអំពៅ ។ករណីខាងលើនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមាន ភាពកក់ក្ដៅចំពោះចំណាត់ការរបស់អភិបាលខណ្ឌ។
លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ និងព្រែកមានការប្រុងប្រយ័ត្ន ជាមុនការពារគ្រោះថ្នាក់ជាយថាហេតុ។ចំណែកអាជ្ញាធរបានត្រៀមរកទីទួល សុវត្ថិភាពសម្រាប់ជួយសង្គ្រោះបងប្អូនរួចហើយដែរ៕