សន្និបាតបូកសរុបវឌ្ឍនភាពការងារ និង សិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់ររំសង្គម
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc)នាថ្ងៃទី១៨មករាបានរៀបចំសន្និបាតបូកបូកសរុបវឌ្ឍនភាពការងារសិក្ខាសាលាថ្នាក់ជាតិស្ដីពីយុទ្ធនាការអប់រំសង្គមឆ្ពោះទៅស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នាសណ្ឋាគារហ្គាដិនស៊ីធីក្រោមការចូលរួមរបស់សម្ដេចពិជ័យសេនាទៀ បាញ់ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ។
សម្ដេចប្រធានអង្គប្រជុំបានចាត់ទុកថានេះជាការជួបជុំដ៏សំខាន់មួយដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ពង្រឹងផែនការយុទ្ធសាស្ត្រធ្វើម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ឲ្យបានទទួលជោគជ័យពិសេសគឺដើម្បីពន្លឿនការងារដែលនៅសេស
សល់ឲ្យមានប្រសិទ្ធិភាពឆ្ពោះទៅរកជោគជ័យនៃការប្រកួតកីឡាថ្នាក់តំបន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ ។
របៀបវារៈនិងយុទ្ធនាការជាច្រើនត្រូវបានលើកមកជជែកគ្នានៅក្នុងអង្គប្រជុំនេះដូចជាយុទ្ធនាការ<ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ , បរិស្ថានសង្គមដើម្បីគាំទ្រព្រឹត្តិការណ៍កីឡា , កម្ពុជាស្អាតបដិសណ្ឋារកិច្ចល្អ , ការរៀបចំសណ្ដាប់ធ្នាប់ និង កាតបន្ថយគ្រោះថ្នាកើចរាចរណ៍ , ផលប៉ះពាល់ និង គ្រោះថ្នាក់គ្រឿងញៀន >ជាដើម ។
សូមបញ្ជក់ថាចូលរួមក្នុងក្នុងពិធីនោះដែរមានឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអនុប្រធានអាចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc) ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការ Camsoc ៕