ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ធនធានទឹក ប្រកាសប្រាប់​ដល់​ប្រជាកសិករ​បន្ត​រក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក

117

 

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង ២០២១ ដោយក្រសួង​ធនធានទឹក ប្រកាសប្រាប់​ដល់​ប្រជាកសិករ​បន្ត​រក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក។

ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ចាប់ពី​ខែមីនា ដល់​ខែមេសា ធាតុអាកាស នឹង​កើន​កម្តៅ​ជា​បន្តបន្ទាប់ ក្នុងនោះ បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្ដាល សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹង​កើនឡើង​ពី ៣៤-៣៧ °C​។ នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​មធ្យម អតិបរមា​អាច​នឹង​កើនឡើង​ពី ៣៣-៣៦ °C ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មធ្យម​អតិបរមា អាច​នឹង​កើនឡើង​ពី ៣០-៣៣ °C ។​

​មកដល់ ខែមេសា និង​ដើមខែ​ឧសភា វិញ កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់បំផុត ក្នុង​រង្វង់ ៣៩ °C ។​

​ស្ដីពី​របប​ទឹកភ្លៀង ៖ បរិមាណ​ទឹកភ្លៀង អាច​នឹងមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ដ្បិត​នៅក្នុង​ខែមីនា និង​មេសា នឹង​អាចមាន​ភ្លៀង​កក់ខែ​ធ្លាក​ច្រើន តែ​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លា​ក់មក មិនទាន់​សមល្មម​ក្នុងការ​ប្រើប្រាស់ ឆ្លើយតប​តាម​តម្រូវការ​ភ្លាមៗ​នោះទេ ។​

​អាស្រ័យហេតុនេះ សូម​បន្ត​រក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក ៕

អត្ថបទដែលជាប់ទាក់ទង