លោក គួច ចំរើន ចូលរួមបរិច្ចាគឈាម ជាមួយបុគ្គលិក កម្មករ សំអាតក្រុង ព្រះសីហនុ របស់ក្រុមហ៊ុន KSWM បានស្ម័គ្រចិត្ត បរិចាកឈាម ត្រៀមទុកជួយសង្គ្រោះ ជីវិតមនុស្ស
ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ បានចូលរួមបរិច្ចាគឈាម ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុម ហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានចូលរួមបរិច្ចាគឈាមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ជាក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ដោយកោត សរសើរស្មារតីស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតប្រជា ពលរដ្ឋក្នុងករណីចាំបាច់ដែលត្រូវការឈាម ជាការរួមចំណែកដ៍ធំធេងក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយការចូលរួមបរិច្ចាគឈាមនេះ ជាកុសលមួយធំធេងចំពោះមនុស្សជាតិ ម្យ៉ាងការបរិច្ចាគឈាម អនុវត្តតាមវិធានសុខាភិបាល ។ តាមស្មារតីរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានឆ្លុះ បញ្ចាំងការងារមនុស្សធម៌ក្នុងសង្គមប្រកបដោយស្ម័គ្រចិត្ត ។ ថ្វីត្បិតក្នុងស្ថានភាពកូវីដ-១៩ មិនទាន់បានធូរស្រាលនៅ ឡើយ។ ទោះបីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានទទួលជំនួយវ៉ាក់សាំងរបស់ប្រជាមា និតចិន និងបានការគាំទ្រថវិកាពីសប្បុរសជនក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ព្រោះបញ្ហាជំងឺកូវីដនៅតែជាចំណុចក្តៅ ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យរបស់យើង ដែលបានខិតខំបង្ហាត់បង្រៀនក្រុមគ្រូពេទ្យចេះយកសំណាកនិងព្យាបាលបានល្អ ប្រសិន បើយើងមិនចេះរបៀបរបប និងវិធានការព្យាបាល ក្រុមគ្រូពេទ្យរបស់យើងជាយុទ្ធជនជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ មុនគេក្នុងប្រទេសកម្ពុជា ដែលយើងមិនទាន់មាន បទពិសោធន៍ក្នុងការព្យាបាល ហើយភារកិច្ចរបស់គ្រូពេទ្យត្រូវព្យាបាលចំពោះអ្នកជំងឺ ។ យើងត្រូវប្រមូលផ្តុំក្រុមគ្រូពេទ្យរបស់យើងឱ្យចេះយកសំណាក ព្យាបាល ទទួលបានលទ្ធផលល្អ ដូច្នេះមន្ត្រីសុខា ភិបាលត្រូវបន្តហ្វឹកហ្វឺនបន្តទៀត ដើម្បីត្រៀមបង្ការករណីទប់ស្កាត់ការឆ្លងដល់សហ គមន៍ ។ យើងបន្តហ្វិកហាត់ដល់ក្រុមគ្រូពេទ្យកងទ័ពជើង ទឹក និងបន្តទៅហ្វិកហាត់ដល់ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្តទៀត ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព ។
លោក ដេវីដ ប្រធានក្រុម ហ៊ុន ខេអេសដាប់ប៊ែលយូអិម KSWM,Co,Ltd) ឱ្យដឹងថា ថ្ងៃនេះមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានចូលរួម បរិច្ចាកឈាមដោយស្ម័គ្រចិត្ត ចំនួន ១៨០នាក់ និងបុគ្គលិកក្រុមហ៊ុន KB Hotel ២២នាក់ ៕