ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងច្បារមន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន រួមទាំងវត្ថុតាង

140

កំពង់ស្ពឺ៖ ដោយអនុវត្តនៅបទបញ្ជាយ៉ាងតឹងរ៉ឹង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាឲ្យក្រុង-ស្រុក ស្នាក់ការសន្តិសុខ ទាំងអស់ត្រូវមានការសហការណ៏ឲ្យល្អ និងឈានទៅបង្ក្រាប បទល្មើសគ្រឿងញៀន ចោរលួច ចោរឆក់ ជាពិសេសការពារឲ្យបាននៅបទល្មើសចោរប្លន់ ហើយការបង្ក្រាបទល្មើសមិនថាតូចឬធំ ត្រូវតែធ្វើឲ្យបានដាច់ខាត ។

ជាក់ស្តែងក្នុងរយៈពេលដើមខែកក្កដានេះ តាមបណ្តាអង្គភាពចំណុះបានបង្ក្រាប និងឃាត់ខ្លួន រួមទាំងវត្ថុតាង ជាច្រើនករណី ។ ហើយថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ ប៉ិន រស្មី ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់ខាងលើ ក្នុងករណីចែកចាយគ្រឿងញៀន ។

ដោយបានដកហូតសម្ភារ វត្ថុតាង រួមមាន ៖ថ្នាំម៉ាទឹកកក ១កញ្ចប់ ស្មើ 0,៣៥ក្រាម , ទូរស័ព្ទ១ គ្រឿង ជញ្ជីងថ្លឹងថ្នាំ១ ថង់ច្រកថ្នាំ១ដុំ ប្រាក់រៀល ២០.០០០ រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសម្ភារ ទាំងអស់
បានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង