ប្រមុខសហព័ន្ធជាតិ គ្រូបង្វឹកត្រូវតែរឹងប៉ឹងសម្រាប់ឆ្នាំ២០២១
ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្កេមឆ្នាំ២០២៣ថ្ងៃទី២១មករានេះបានជម្រាបមកគ្រប់សហព័ន្ធជាតិដែលត្រៀមចូលរូមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅទីក្រុងហាណូយប្រទេសវៀតណាមថាត្រូវអនុវត្តន៍តានមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ។
តាមស្មារតីសន្និបាតបូកសរុបការងារឆ្នាំ២០២០របស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc)និងទឹសដៅឆ្នាំ២០២១និងការដាក់ចេញគោលការណ៍សំខាន់ៗរបស់សម្ដេចពិជ័យសេនាទៀ បាញ់ប្រធាន Camsoc សូមឲ្យសហព័ន្ធជាតិចាប់ផ្ដើមអនុវត្តន៍នូវសកម្មភាពដូចខាងក្រោម ។
ទី១៖សូមបើកសន្និបាត ឬ កិច្ចប្រជុំរួមរបស់សហព័ន្ធដើម្បីពិនិត្យផែនការសកម្មភាពក្នុងតំណាក់កាលរៀបចំGames Operation Time 2021 ឲ្យបានមុតស្រួចស៊ីជម្រៅក្នុងការអភិវឌ្ឍន៍សមត្ថភាពគុណផលកីឡាកម្រិតខ្ពស់ ប្រចាំជំនាញកីឡារបស់ខ្លួននីមួយៗ ។
ទី២៖ពិនិត្យជម្រុញរៀបចំក្រុមកីឡាករTEAM Sea Gamesឲ្យមានប្រសិទ្ធិភាពមានទេពកោសល្យគ្រប់គ្រាន់មានគ្រូបង្វឹកដែលមានគុណវឌ្ឍន៍ខ្ពស់(Qualified Coach)ដើម្បីដាក់ការហាត់ហ្វឹកហ្វឺនកម្រិតបន្ទុក និង អាងតង់ស៊ីតេខ្ពស់ក្នុងឆ្នាំ២០២១ ។
ទី៣៖ថ្នាក់ដឹកនាំសហព័ន្ធនិងគ្រូបង្វឹកជំនាញត្រូវពង្រឹងការដឹកនាំផែនការខាងលើដោយប្រើយន្ដការត្រួតពិនិត្យតាមដានវាយតម្លៃជាប្រចាំ និងរាយការណ៍ជូន Camsoc រៀងរាល់មួយខែម្ដងជាទៀតទាត់ ៕