មហាជន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ទិដ្ឋភាព មង្គលការ កូនប្រុសលោក វេង សាខុន អមដោយការតុបតែងប្លែកណាស់ដល់ថ្នាក់ម្នាក់ៗ នាំគ្នា និយាយបែបនេះ
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ ពិធីមង្គលការមួយ របស់ កូនប្រុស មន្ដ្រីជាន់ខ្ពស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កូន កំលោះ នាមសាខុនរតនៈ និងចាយ ឆវីវណ្ណ ។
ក្នុងនោះ គេឃើញវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ ប្រកប ដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលរោងពិធីមង្គលការនេះវិញ រឹតតែញាក់សាច់ថែមទៀត ព្រោះមានការរៀបចំតុបតែង ទាំងក្រៅ និងក្នុងរោងពិធី ស្រស់ស្អាត ប្រណីតបំផុត មើលហើយ ហាក់ដូចយើងកំពុងនៅឋានសួគ៌ អ៊ីចឹង។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយឃើញទិដ្ឋភាពនេះភ្លាម ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នា និយាយថា ៖ សែនស្រឡាញ់ពណ៌ពេញបេះដូង, សន្សំលុយពីឥឡូវទៅ យើងក្រែងបានដូចគេ, ការតុបតែងស្អាតសាហាវហ្មង។
ព្រមទាំងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ហើយក៏មានអ្នកខ្លះនៅថ្ងៃមង្គលការរបស់ខ្លួន ក៏មានបំណងចង់តុបតែងប្លែកបែបនេះដែរ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ ក្នុងពិធីមង្គលការ កូនប្រុស ឯកឧត្តម វេង សាខុន ទាំងអស់គ្នា ថាអស្វារ្យយ៉ាងណានោះ ៕ . សំរិត