ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលក្រុងព្រះសីហនុ ជួបសំណេះសំណាលជាមួយប្រជាការពារ និងបុគ្គលអនាម័យក្រុង និងចែកសម្ភារៈមួយចំនួន ជាអំណោយរបស់សប្បុរសជននានា

77

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ អញ្ជើញសំណេះសំ ណាលជាមួយប្រជាការពារ និងបុគ្គលិកអនាម័យក្រុងព្រះសីហនុ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករដ្ឋបាលសាលាក្រុង និងសប្បុរសជន នៅសាលាក្រុងព្រះ សីហ ។ 

 លោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់បងប្អូនប្រជាការពារ និងបុគ្គលិកអនាម័យក្រុងរបស់យើងបានល្អ ថ្វីត្បិតតែសំរាម នាពេលបច្ចុប្បន្នមានប្រមាណពី ៣៥០ ទៅ ៤០០តោនក្នុងមួយថ្ងៃ ខុសផ្លែកកាលពីឆ្នាំ២០១៨-២០១៩ សំរាមមានរហូតពី ១,៥០០ ទៅ ១,៨០០តោនក្នុងមួយថ្ងៃ ក៍បន្តែ បងប្អូនអនាម័យយើងខិតខំបំពេញ ការងារដោយការទទួលខុសត្រូវ ។ រដ្ឋបាលក្រុងបានធ្វើការជួបជុំសំ ណេះសំណាលជាមួយប្រជាការពារ និងបុគ្គលិកអនាម័យក្រុងយើងក្នុងមួយឆ្នាំមិនតិចជាង ៥ដងទេ ម្យ៉ាងការជួបជុំសំណេះសំណាល ដើម្បីបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹក នាំក្រុង ជាមួយមន្ត្រីរាជការ ប្រជាការពារ និងបុគ្គលិកអនាម័យរបស់យើង ពិសេសឈ្វេងយល់អំពីសុខទុក និងបញ្ហាប្រឈមនានារបស់ បងប្អូន 

 លោក អ៊ី សុខឡេង បន្តថា សម្ភារៈមានដូចជា ខោ អាវ ទាំងនេះ គឺបានមកពីការចូលរួមបរិច្ចាកថវិការបស់លោកឧកញ៉ា អស់ លោក លោកស្រី ក្នុងខេត្តរបស់យើង ដើម្បីយកមកទិញសំលៀកបំពាក់ចែកជូនបងប្អូននាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ និងអគុណចំពោះសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលក្រុងជាបន្តបន្ទាប់ សង្ឃឹមនឹងជឿជាក់ថា លោកឧកញ៉ា អស់លោក លោកស្រី និងបន្តគាំទ្រដល់រដ្ឋបាលក្រុងយើងបន្តទៀត ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងការអភិវឌ្ឍក្រុង ខេត្តរបស់ឱ្យមានការរីកចម្រើនបន្ថែមទៀត ។ 

សូមបញ្ជាក់ថា ប្រជាការពារចំនួន ២៧នាក់ ក្នុងម្នាក់ទទួលបានខោ ០១ និងអាវ០១  ដោយឡែកបុគ្គ លិកអនាម័យក្រុងចំនួន ២៨នាក់ ក្នុងម្នាក់ទទួលបានអាវ ០២ ។ 

ក្នុងឱកាសនោះ លោកអភិបាលក្រុងព្រះសីហនុ ក៍បានផ្តល់លិខិតថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមថវិកាទិញខោ អាវ ចែក ជូនប្រជាការពារ និងបុគ្កលិកអនា ម័យនាពេលនេះ 

 

អត្ថបទដែលជាប់ទាក់ទង