ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ហៀក ហ៊ី​មុ​ល្លី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​

62

​ខេត្ត​ព្រះសីហនុ​៖ ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត​ព្រះសីហនុ ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត (​គ​.​ខ​.​ប​.​ជ​) អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាមួយនឹង​ការលើកទឹកចិត្ត​ឲ្យ​ផ្នែក​មាន​សមត្ថកិច្ច បន្ត​ការខិតខំ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន កញ្ញា ស្នងការរង​ខេត្ត ជា​អនុប្រធាន​លេខាធិការដ្ឋាន​ខេត្ត បាន​អាន​របាយការណ៍​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២០ បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ប្រឆាំង​ការជួញដូរ​មនុស្ស​ក្នុង​ឆ្នាំ​២០២០ បាន​ចំនួន ១៩២ លើក សមាសភាព​ចូលរួម ៨,៧១១​នាក់ ស្រី ៥,៥៧០​នាក់ ។

​លទ្ធផល​បង្ក្រាបបាន ២៤​លើក ឃាត់ខ្លួន ៣០​មុខសញ្ញា (​ជនជាតិ ចិន ០៧​នាក់ ស្រី ជនជាតិ​រុស្ស៊ី ០១​នាក់​) ក្នុងនោះ​បង្ក្រាប​ជាក់ស្តែង​ចំនួន ១៣​ករណី ឃាត់ខ្លួន ២៥​មុខសញ្ញា (​ជនជាតិ​ចិន ០៩ មុខសញ្ញា ស្រី ០២​មុខសញ្ញា​) ករណី​សញ្ចា​កម្ម ០២​ករណី ឃាត់ខ្លួន ០២​មុខសញ្ញា (​ជនជាតិ​ចិន ០៤​នាក់ រុស្ស៊ី ០១​នាក់ ស្រី​) ។ ស្រាវជ្រាវ​បង្ក្រាប ០៨​ករណី ឃាត់ខ្លួន ០៨​មុខសញ្ញា . ករណី​រំលោភ​សេព​ស​ន្ទ​វ​: ០២​ករណី ០២​មុខសញ្ញា (​ចិន ០១​ករណី​)
-​ករណី​ប៉ុនប៉ង​រំលោភ​សេ​ពស​ន្ទ​វ​: ០២ ករណី ០២​មុខសញ្ញា​
-​ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម ១៥​ឆ្នាំ ០៣​ករណី ០៣​មុខ​ស​ញ្ញ
-​ករណី​សេ​ពស​ន្ទ​វ​: និង​ចែកចាយ​រូបភាព​អាសអាភាស ០១​ករណី​។​
-​កិច្ចសហប្រតិបត្តិការ​ជួយសង្គ្រោះ ជនរងគ្រោះ ២៣​លើក ជនរងគ្រោះ ៧១​នាក់ ស្រី (​ជន​ជាត​ចិន ២៤​នាក់ វៀតណាម ២៣​នាក់​) ៕​

អត្ថបទដែលជាប់ទាក់ទង