ប្រមុខតេក្វាន់ដូ WT ៖វគ្គនេះជួយ បង្កើតធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម
ភ្នំពេញ៖ប្រមុខ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT(World Taekwondo)ឯកឧត្តមហង់ជួន ណារ៉ុនដែលជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន
និងកីឡាផងនោះនារសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០២១បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាននិងថ្នាក់ជាតិ២០២០ក្រុងនៅសាលហ្វឺកហាត់បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា ។
លោកជ្រិន សុធាអគ្គលេខាធិការនៃខេមរសហព័ន្ធបានប្រាប់ឲ្យដឹងថាវគ្គនេះមានសិក្ខាកាមចំនួន៣០ជាគ្រូបង្វឹកដែលមកពីក្លិប
តាមបណ្តាលខេត្តនានាមកពី៧រាជធានីខេត្តក្រុងរួមមានខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀមរាប និង រាជធានីភ្នំពេញដែលសិក្សារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១បានបញ្ចប់ជាស្ថាពរហើយ ។ វគ្គនេះប្រព្រឹត្តទៅដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះវគ្គបណ្តុះបណ្តាលនេះមានគ្រូឧទ្ទេសចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ និងលោក ជាតិ ខេមរា ។
ឯកឧត្តមហង់ជូន ណារ៉ុន បានមានប្រសាសន៍ថា វគ្គអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកមូលដ្ឋាន និងថ្នាក់ជាតិ២០២០ គឺជាការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូWT ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕