ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជន-បេក្ខនារី ត្រៀមប្រឡងបាក់ឌុប ២០ សីហា ខាងមុខ ត្រូវដឹងពីបទប្បញ្ញាត្តិទាំងនេះ

88

ភ្នំពេញ៖​ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បាននឹងខិតជិត មកដល់ហើយ ក្នុងនោះដែល បេក្ខជន បេក្ខនារី ត្រូវដឹងឲ្យច្បាស់ នូវបទប្បញ្ញត្តិទូទៅខាងក្រោមនេះ៖

-មិនត្រូវយកចូល ក្នុងមណ្ឌលប្រឡង ឬបន្តប់ប្រឡង នូវអាវុធជាតិផ្ទុះ គ្រប់ប្រភេទ
-មិនត្រូវយកចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង នូវសៀវភៅ សំណៅឯកសារ គ្រប់រូបភាព ការតាប កាបូបយួរដៃ ថត់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុយពណ៌ស
-មិនត្រូវយកចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង នូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទ ប្រដាប់គិតលេខ និងនាឡេការដៃ ដែលអាចគិតលេខបាន
-មិនត្រូវធ្វើចម្លើយវិញ្ញាសារ នៅសន្លឹកកិច្ចការណាដែលគ្មាន ហត្ថលេខាអនុរក្ស មិនត្រូវប្តូរសន្លឹកកិច្ចការ ឬក្រដាព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា មិនត្រូវធ្វើសញ្ញាសម្គាល់ លើសន្លឹកកិច្ចការ ឬហែកសន្លឹកកិច្ចការ ឬមិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស៕

អត្ថបទដែលជាប់ទាក់ទង