ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹក​នេះ កកស្ទះ​ចរាចរណ៍​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​.​ថ្មី និង​ផ្លូវជាតិ​លេខ​១ តំបន់​ច្បារអំពៅ​

97

 

​ភ្នំពេញ​៖​ព្រឹក​នេះ គឺ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២១ ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ តំបន់​ច្បារអំពៅ និង​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​.​ថ្មី ដោយ​ចរាចរណ៍​មានការ​មមាញឹក​ជាខ្លាំង គឺ​បណ្ដាលអោយមាន​ការកកស្ទះ​ពេញ​ផ្លូវ ដោយ​បើក​ទៅមុខ​មិន​រួច​ថយក្រោយ​មិន​រួច គឺ​យានយន្ត​គ្រប់​ប្រភេទ​មិនអាច​វិល​កង់​បាន​លឿន ដូច​បំណង​អ្នកបើកបរ​ឡើយ​។ តែ​មិន​ថ្វី​នោះទេ គឺ​ពេលនេះ​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ បាន​បញ្ចេញ​កម្លាំង​ចុះ​សម្របសម្រួល ការកកស្ទះ​ចរាចរណ៍​ខាងលើនេះ​ផងដែរ​។​

លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១ បាន​ប្រាប់​អោយដឹងថា មូលហេតុ​ដែល​បណ្ដា​លក​ក​ស្ទះចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ តំបន់​ច្បារអំពៅ​និង​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​.​ថ្មី នា​សព្វថ្ងៃនេះ គឺ​ដោយសារ​កត្តា​យានយន្ត​ច្រើន និង​ការធ្វើដំណើរ​បត់​ឆ្វេង​ដៃ​ផងដែរ​។ រីឯ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ ដែល​ឈរជើង​ប្រចាំការ​សម្របសម្រួល​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ បាន​និយាយ​ស្រដៀង​លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​១​ដែរ ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នា​សព្វថ្ងៃ ហើយ​លោក​បន្តទៀត មូល​បណ្ដាល​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ ពិសេស​នៅពេល​ព្រឹកល្ងាច គឺ​កត្តា​យានយន្ត​ច្រើន​និង​នៅ​ច្បារអំពៅ​មាន​បុរី និង​ផ្ទះល្វែង​ច្រើន គឺ​គ្រាន់តែ​បុរី​មួយ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១ មួយ​ព្រឹក​ឡាន​ចេញ​មិនទាន់​អស់​ផង តែ​មិន​ថ្វី​នោះ​ទោះបី​កកស្ទះ​ចរាចរណ៍​មមាញឹក យ៉ាងណាក្ដី​ក៏​ក្រុម​សមត្ថ​កិច្ចខិតខំ​សម្របសម្រួល នៃ​ការកកស្ទះ​ចរាចរណ៍​នេះ​អោយបាន​ល្អប្រសើរ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង