អភិបាលខណ្ឌពោធិសែនជ័យ នាំយកថវិកាអភិបាលរាជធានីភ្នំពេញ២លានរៀលជូនចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖កាលពីល្ងាចថ្ងៃ២៦មករានេះលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងលោកអភិបាលរងទាំងពីររួមជាមួយថ្នាក់ដឹកនាំខណ្ឌ មានកិត្តិយសធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ នាំយកសម្ភារះថវិកាចំនួន២លានរៀល ជូនលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្នុងឱកាសនោះលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានលើកឡើងថា៖ថវិកាដែលលោកអភិបាលរាជធានីភ្នំពេញជូនដល់លោកចៅសង្កាត់ចោមចៅទី១នាពេលនេះតិចតួចតែមានន័យធំធេងណាស់ដោយសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះកូនចៅក្រោមឱវាទប្រៀបដូចឪពុកគិតពីសុខទុកកូន៕