ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាពឲ្យបន្ត និងពង្រឹងការ ងារសម្ព័ន្ធមេត្រីភាពឲ្យបានសកម្មថែមទៀត ជាពិសេសនៅទិសយោធភូមិភាគទី៤
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមនឹងការអំពាវនាវលើកទឹកចិត្តពន្យល់ដល់ស្ថាប័ន អង្គភាពរដ្ឋ ព្រម ទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នូវភារកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋគ្រប់រូប ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត បានធ្វើការផ្គូរផ្គង ស្ទាបស្ទង់ ថ្លឹងថ្លែងលទ្ធភាពរបស់ស្ថាប័ន អង្គភាពរដ្ឋ ព្រមទាំងសប្បុរស ជននានា បង្កើតជាសម្ព័ន្ធមេត្រីភាពមួយ រវាងបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាស្ថាប័នអង្គភាពរដ្ឋ វិស័យឯកជន ព្រមទាំងសប្បុរសជាច្រើន។
ឯកឧត្តម បានបន្តថា ៖ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាពឲ្យបន្ត និងពង្រឹងការ ងារសម្ព័ន្ធមេត្រីភាពឲ្យបានសកម្មថែមទៀត ជាពិសេសនៅទិសយោធភូមិភាគទី៤ នេះដើម្បីពង្រឹង និងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឱ្យមានគុណប្រយោជន៍ជាយុទ្ធ សាស្ត្រយូរអង្វែង។ ក្នុងឱកាស នេះ អង្គសិក្ខាសាលាបានដំណើរការនូវកិច្ចពិភាក្សា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយមានការ ចូលរួមពិភាក្សាពីតំណាងអង្គភាពនៃកងយោធពលខេមរភូមិន្ទនិងតំណាងអង្គភាព ស្ថាប័នស៊ីវិល ដែលជាដៃគូសម្ព័នមេត្រីភាពយ៉ាងផុលផុស ផងដែរ៕