ប្រជាជនទីទ័លក្រ៣០គ្រួសារ នៅសង្កាត់បឹងកេងកងទី៣ បានទទួលអំណោយកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានកិត្ដិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមជាមួយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំមន្ត្រីអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ដោយបានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ដៃក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រដែលកំពុងជួបការលំបាកខ្វះខាតក្នុងអំឡុងពេលជំងឺកូវីដ១៩ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមានចំនួន ៣០គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអានក៏បានមានមតិដោយពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែមានការគិតគូ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវៈភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសតាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម
ឃីត ០២កញ្ចប់,ថវិកា ៣០,០០០រៀល។ហើយក្នុងនោះ ឃីត ០១កញ្ចប់ ជាការចូលរួមឧបត្ថម្ភពីអង្គការផ្ទះបាយកុមារផងដែរ៕