សមិទ្ធផលទីធំ២ កើតចេញពីនៃកិច្ចសហការរវាងស្ថានទូតកម្ពុជានៅសេអ៊ូល និងមន្ទីរពេទ្យ Soonchunhyang
ភ្នំពេញ៖ អំណោយជាម៉ាស ចំនួន១០ម៉ឺនសន្លឹក និងបរិក្ខារពេទ្យ ដែលជាជំនួយរបស់មន្ទីរពេទ្យ soonchunhyang តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ ជូនលោក ថន ថៃលី ប្រធានឃ្លាំងឪសថ តំណាងក្រសួងសុខាភិបាល នៅឃ្លាំងឪសថរបស់ក្រសួង នាពីបព្រឹកថ្ងៃទី ២៧ មករា ២០២១ នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវី–១៩នៅកម្ពុជា ។
លោកឡុងឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមស្មារតីអនុស្សរណនៃការយោគយល់គ្នា និងក្រោមកិច្ចសហការដ៏ល្អប្រសើររវាងស្ថានទូតកម្ពុជានៅកូរ៉េ និងមន្ទីរពេទ្យSoonchunhyang កាលពីបព្រឹកថ្ងៃទី ២៧ មករា ២០២១ លោក ស្រ៊ុន សន ជាតំណាងស្ថានទូត និងមន្ទីរពេទ្យsoonchunhyang បានប្រគល់ម៉ាសKF 80 ចំនួន១០ម៉ឺនសន្លឹក និងបរិក្ខារពេទ្យ ដែលជាជំនួយរបស់មន្ទីរពេទ្យsoonchunhyang តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ ជូនលោក ថន ថៃលី ប្រធានឃ្លាំងឪសថ តំណាងក្រសួងសុខាភិបាល នៅឃ្លាំងឪសថរបស់ក្រសួង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវី–១៩នៅកម្ពុជា។
លោកឡុងឌីម៉ង ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះ មិត្តកូរ៉េដែលបានផ្តល់អំណោយខាងលើនេះ៕