ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​កុងតឺន័រ បើក​ឡើងលើ​ទ្រូងផ្លូវ ទៅបុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម និង​បង្គោល​ភ្លើង​១​ដើម ​

80

​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ងោក​បាន​បើករថយន្ត​កុងតឺន័រ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ​បុក​បង្គោល​ដាក់​ស្លាក​សញ្ញា​បាក់​២​ដើម រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​ទៀត​។ ចំណែក​តៃកុង​រថយន្ត​វិញ បើកទ្វា​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៤ និង​៥០ នាទី​ទៀបភ្លឺ​ឈានចូល ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ខាង​សារព័ត៌មានឲ្យ​ដឹងថា
​មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​3C-4467 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ បន្ត​ទៅបុក​បង្គោល​ស្លាក​សញ្ញា​និង​បង្គោល​ភ្លើង​បាក់​រាប​ដល់​ដី​។ សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្កឱ្យមាន​របួស​ស្នាម​ទៅលើ​ភាគី​ដទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត​និង​ទ្រព្យសម្បត្តិ​រដ្ឋ​តែប៉ុណ្ណោះ​។​

អត្ថបទដែលជាប់ទាក់ទង