កីឡាករ កីឡាការិនីចំនួន១០៤នាក់ចូលរួមការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកថ្នាក់ជាតិឆ្នាំ២០២០
ភ្នំពេញ៖សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជានាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០១ចាប់ផ្តើមព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកដែលព្រឹត្តិការណ៍រៀបចំឡើងដោយសហព័ន្ធក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២០។
លោកចំរើនសុផលអគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះរយៈពេល៥
ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន១០៤នាក់ក្នុងនោះកីឡាការិនី៣១នាក់ និងកីឡាករ៧៣នាក់មកពី១២ក្លិបរួមមានក្លិបកីឡាតុងហ្គីលម៉ូដូព្រាបស ក្លិបកីឡាតុងហ្គីលម៉ូដូ ឌូវី ក្លិបកីឡាតុងហ្គីលម៉ូដូស្រុកថ្មគោល ក្លិបកីឡាតុងហ្គីលម៉ូដូឃុំជ្រៃ។
ក្លិបកីឡាតុងហ្គីលម៉ូដូខេត្តសៀមរាប ក្លិបកីឡាតុងហ្គីលម៉ូដូក្រុងកំពត ក្លិបកីឡាតុងហ្គីលម៉ូដូបញ្ញសាស្ត្រសាខាខាងលិច ក្លិបកីឡាតុងហ្គីលម៉ូដូNIC JEJU ក្លិបកីឡាតុងហ្គីលម៉ូដូស៊ូស៊ូ ក្លិបកីឡាតុងហ្គីលម៉ូដូនាគរាជចតុមុខ ក្លិបកីឡាតុងហ្គីលម៉ូដូបញ្ញសាស្ត្រ និងក្លិបកីឡាតុងហ្គីលម៉ូដូវិទ្យាល័យបាក់ទូក។
លោកបានបន្តថា សម្រាប់ឆ្នាំនេះសហព័ន្ធបានដាក់វិញ្ញសាប្រកួតជាច្រើនដូចជាវិញ្ញាសាមេគុនឯកត្តជន បុរស១នាក់ និងនារី១នាក់ រីឯវិញ្ញាសាសម្តែងបច្ចេកទេសពិសេស (តាមចង្វាក់ភ្លើង) បុរស-នារី២នាក់ កុមារចំនួន៣នាក់ និងសម្តែងជាក្រុម៤នាក់។ ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជន៖ផ្នែកនារីក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាម ទម្ងន់ ៥០ គីឡូក្រាម ទម្ងន់ ៥៥ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម និងប្រភេទទម្ងន់សេរី។
ចំពោះផ្នែកបុរសក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៥ គីឡូក្រាម ទម្ងន់ ៧០ គីឡូក្រាម និងប្រភេទទម្ងន់សេរី និងផ្នែកប្រយុទ្ធជាក្រុម៖កុមារអាយុ១៤ឆ្នាំ ៣នាក់៕