ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែសណ្ឋាគារម្នាក់ខឹងប្រពន្ធចាក់សោរទុកក្នុងបន្ទប់វាយពវាយព្រីភ្លើងអគ្គិសនីឆេះទាំងយប់

71


ភ្នំពេញ៖ ថៅកែសណ្ឋាគារយីហោ(ណៃអីន)បន្ទាប់ពីផឹកស្រាស្រវឹងចង់ទៅផឹកស្រាបន្តនៅ ខាងក្រៅទៀតតែត្រូវប្រពន្ធចាប់ចាក់សោរទ្វារទុក នៅក្នុងបន្ទប់ដេក ម្នាក់ឯងខឹងប្រពន្ធស្ទុះយកដំបង់ ឈើវាយព្រីភ្លើងបណ្ដាលឱ្យទុស្សេខ្សែរភ្លើងឆេះ ផ្អើលសមត្ថកិច្ចទាំងយប់ព្រមទាំង ហៅរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌទួលគោក ចេញមកអន្តរាគមន៍ចំនួន៣គ្រឿង។

កាលពីម៉ោង១១ជាងយប់ថ្ងៃ ទី១១ខែសីហាឆ្នាំ២០១៨នៅបន្ទប់ដេកគ្មាន លេខជាន់ទី២ក្នុងសណ្ឋាគារយីហោ(ណៃអីន)ស្ថិតតាម បណ្តោយផ្លូវលេខ២៨៩សង្កាត់ បឹងកក់១ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តទឹកបានអន្តរាគមន៍បាញ់ ពន្លត់អស់រយះពេលកន្លះម៉ោងទើបភ្លើងរលត់អស់ ទៅវិញហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ បាញ់ពន្លត់អស់ចំនួន២គ្រឿង។

អ្នកភូមិកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុថៅកែប្រុសខាងលើ បានផឹកស្រាស្រវឹងហើយសុំប្រពន្ធទៅបន្តផឹកស្រា នៅខាងក្រៅបន្តទៀតតែស្ត្រីជាប្រពន្ធបាន ហាមឃាត់មិនអោយទៅហាមមិនស្តាប់ក៏បាន ចាក់សោរទ្វារបុរសជាប្តីនៅក្នុងបន្ទប់កើតហេតុ ខាងលើធ្វើអោយបុរសជាប្តីខឹងយ៉ាងខ្លាំង ក៏ស្ទុះយកដំបងឈើមកវាយចំប្រីភ្លើងបណ្តាល អោយបែកទុស្សេហុយផ្សែងចេញតាមបង្អួចមកក្រៅ។
ឃើញសភាពបែបនេះប្រពន្ធរត់ចេញមកក្រៅរួចរាយ ការប្រាប់សត្ថកិច្ចនឹងហៅរថយន្តពន្លត់អគ្គីភ័យរបស់ សាលាខណ្ឌទួគោក ចំនួន៣គ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់រយះ ពេលកន្លះម៉ោងទើបភ្លើងរលត់អស់ទៅវិញ។
សមត្ថកិច្ចបន្តទៀតថា៖ ប្រតិប័ត្រការនោះប្រើប្រាស់រថយន្តពន្កត់អគ្គីភ័យ អស់ចំនួន២គ្រឿង។ហេតុការនោះមិនបណ្តោលអោយមនុស្ស ណាម្នាក់រងរបួសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង