ជនជាតិចិនម្នាក់ស្លាប់ នៅផ្សារបន្លែច្បារអំពៅ
ភ្នំពេញ៖បើយោងតាមរបាយការណ៍សមត្ថកិច្ចប៉ូលិសបានអោយដឹងថា កាលពីម៉ោង៦និង៣០នាទីថ្ងៃទី២៨ខែមករាឆ្នាំ២០២១ នៅលើដងផ្លូវលេខ៣៦៩កែងផ្លូវលេខ៦១៦ភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានករណីជនជាតិចិនម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះHAN.YONGភេទប្រុសឆ្នាំកំណើត០៨.NOV.១៩៦៦មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខE៦៨៦៤១៧០៩ស្នាក់នៅបន្ទប់លេខ១០២៧អាផាតមែនព្រីនផ្លូវនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ហេតុការណ៍ : តាមការបំភ្លឺ ពីឈ្មោះHAN.LIភេទស្រីឆ្នាំកំណើត២៤.១០.១៩៩១ដែលត្រូវជាកូនស្រីបង្កើតសពបានអោយដឹងថា កន្លងមកឪពុករបស់ខ្ញុំមានជំងឺក្រពះចុកលេបថ្នាំជាប្រចាំហើយប៉ុន្មានថ្ងៃក្រោយនេះឪពុករបស់ខ្ញុំតែងតែត្អូញប្រាប់ខ្ញុំថា:មិនស្រួលខ្លួនតែពុំបានទៅពេទ្យទេលុះដល់ថ្ងៃទី២៨ខែមករាឆ្នាំ២០២១វេលាម៉ោង០៦:០០នាទីឪពុកខ្ញុំបានចេញពីកន្លែងស្នាក់នៅជិះផេសអាប់ទៅទិញបន្លែនៅផ្សារច្បារអំពៅរហូតដល់ម៉ោង០៧:៣០នាទីស្រាប់តែមានគេតេមកប្រាប់ថា:ឪពុកខ្ញុំស្លាប់នៅលើចិញ្ចើមផ្លូវផ្សារច្បារអំពៅតែម្តង។
សន្និដ្ឋាន: តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថា ស្លាប់ដោយគាំងបេះដូងអាចបណ្តាលមកពីជំងឺបេះដូង។
បច្ចុប្បន្នសាកសពយកមករក្សារទុកនៅវត្តស្ទឹងមានជ័យ៕