បន្លែដាំលើទឹក ទទួលបានការគាំទ្រពីអ្នក បរិភោគ ពិសេស អាជីវករលក់បានតម្លៃខ្ពស់
ភ្នំពេញ ៖ បន្លែដាំលើទឹក ឬហៅថា(ហៃដ្រូប៉ូនិក)ទទួលបានការគាំទ្រពីអ្នកបរិភោគ និងលក់បានតម្លៃថ្លៃ ដោយសារការដាំដុះស្របតាមស្តង់ដារបច្ចេកទេស ខ្ពស់ និងជាផលិតផលសុវត្ថិភាពគ្មានជាតិគីមី ។
លោក នី ប៊ុនថា អាយុ ២៦ឆ្នាំ ជាកសិករដាំបន្លែលើទឹក(ហៃដ្រូប៉ូនិក) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៩ មករានេះថា៖ បន្លែលើទឹក(ហៃដ្រូប៉ូនិក)ជាប្រភេទបន្លែ ដាំលើប្រពន្ធ័ទឹក ដែលទាមទារនូវបច្ចេកទេសច្បាស់លាស់ដើម្បីជោគជ័យ ។ បន្លែដាំបែបនេះមានភាពងាយស្រួលគ្រប់គ្រងជាងបន្លែលើដី ពាក់ពន្ធ័ទៅលើពពួកសត្វល្អិត ទទួល បានផលលឿន ជាពិសេសជួយកាត់បន្ថយកម្លាំងពលកម្ម ។
លោកបន្តថា៖ ការដាំបន្លែហៃដ្រូប៉ូនិកមិនមាន បញ្ហាប្រឈមអ្វីច្រើននោះទេ ប្រសិនបើកសិករ បានសិក្សាច្បាស់ពីបច្ចេកទេសក្នុងការដាំដុះនិងគ្រប់គ្រង ប៉ុន្តែត្រូវការចំណាយដើមទុនច្រើន ក្នុងការរៀបចំរោងដាំតាមស្តង់ដារបច្ចេកទេស ។ ទាក់ទងទៅនឹងការដាំបន្លែលើទឹកការលំបាកគឺតែងតែមានហើយ ប៉ុន្តែមានតិចតួច មិនមានច្រើននោះទេ តែសម្រាប់ផល លំបាកដែលធំបំផុតនោះ គឺពាក់ព័ន្ធជាមួយនឹងដើមទុន គឺការចំណាយក្នុងការរៀបចំ ដោយសារការដាំបន្លែលើទឹក យើងមិនអាចចាប់ផ្ដើម ដោយខ្វះ ដើមទុនបាន ទេ គឺយើងត្រូវចំណាយច្រើន ហើយម្យ៉ាងទៀតគឺទាមទារនូវបច្ចេកទេស គឺត្រូវរៀន និងសិក្សាឱ្យបានច្បាស់លាស់នៅក្នុងការដាំ ដើម្បីស្វែងយល់ពីការដាំបន្លែហៃដ្រូប៉ូនិក តាមបច្ចេកទេស ដូចជាការដាំអញ្ចឹង បើយើងប្រៀបធៀប ដាំនៅលើដី អ្នកដែលដាំនោះ គឺភាគច្រើន គាត់មិនបានសិក្សានៅលើដីទេ ដូច្នេះដីមិនដឹងថាមានសារធាតុអ្វីខ្លះតោងជាប់បន្លែរបស់យើងទេ ព្រោះដាំបន្លែលើទឹកវាបានផុតពីដី ហើយការគ្រប់គ្រងទឹក មានប្រព័ន្ធគ្រប់គ្រងបានច្បាស់លាស់ ក្នុងការផ្លាស់ប្ដូរ ក្នុងការដាំដុះរបស់វា ដើម្បីលូតលាស់បានល្អ ។
លោកបន្តទៀតថា មុននឹងចាប់ផ្តើមដាំបន្លែហៃដ្រូប៉ូនិកគឺលោកមានការគិតគូរយ៉ាងច្បាស់លាស់ ពីគុណភាពសុវត្ថិភាពបន្លែសម្រាប់អ្នកបរិភោគ ដែលជា គោលការណ៍ក្នុងនាមជាកសិករត្រូវ ប្រកាន់ខ្ជាប់ ហើយបន្លែប្រភេទនេះ អាចចាត់ទុកជាបន្លែសុវត្ថិភាព ដោយសារការដាំដុះគឺប្រើ បច្ចេកទេសទាំងស្រុង សូម្បីតែការត្រួតពិនិត្យទឹកគ្មានសារធាតុពុល ការពិនិត្យសីតុណ្ហភាព ការគ្រប់គ្រង គឺទាមទារការអនុវត្តន៍តាមបច្ចេកទេសទាំងអស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកបរិភោគ។
សូមបញ្ជាក់ថា រោងដាំបន្លែហៃដ្រូប៉ូនិករបស់កសិករ ប៊ុនថា មានផ្ទៃដី១៥ម៉ែត្រគុណ នឹង១៥ម៉ែត្រដាំ បន្លែ ដូចជាប្រភេទស្ពៃស្លឹក និងប្រភេទសាលាដបរ ទេសប្រមាណ១០ប្រភេទដោយការដាំប្រើ រយៈ ពេលពី៣០ទៅ៤០ថ្ងៃអាចប្រមូលផលបាន ដែលស្ពៃមួយគីឡូក្រាមអាចលក់បានតម្លៃ១៥,០០០រៀល និងប្រភេទសាលាដអាចលក់បានតម្លៃ២៥,០០០រៀល ៕.សំរិត