ប្រជាជនក្រីក្រ២០គ្រួសារ នៅសង្កាត់ទួលទំពូងទី២ បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមននិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលអមដំណើដោយ លោក ,លោកស្រី ជាអភិបាលរងខណ្ឌ,ចៅសង្កាត់និងមន្ត្រីសាលាខណ្ឌជាច្រើន រូបទៀតបានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះចំនួន២០គ្រួសារមកពីសង្កាត់ទួលទំពូងទី២ក្នុងមូលដ្ឋានខណ្ឌចំការមនក្នុងនោះគ្រួសារចាស់ជរាគ្មានទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារមានសមាជិកមានជំងឺរ៉ាំរ៉ៃ និង ក្រុមគ្រួសារដែលទីទ័លក្របំផុតដែលរស់នៅសង្កាត់ទួលទំពូងទី២ខណ្ឌចំការមនរាជធានីភបនំពេញ។
នាឱកាសនេះដែរ លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រនិងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុលក៏បានមានមតិលើកឡើងដោយគូសបញ្ជាក់ថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងទេហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
សូមជម្រាបជូនថាអំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង២០គ្រួសារនាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករមួយបាវទម្ងន់២៥គីឡូក្រាម.ទឹកត្រី១ដប.ទឹកសុីអុីវ១ដប.ត្រីខកំប៉ុង២កំប៉ុង.សាប៊ូ១ដុំ.ម៉ាស១០,មី១០កញ្ចប់.កបរមា១និងថវិកា២មុឺន៕