លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានចូលខ្លួនមកបំភ្លឺនៅតុលាការ
ភ្នំពេញ៖ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានចូលខ្លួនមកបំភ្លឺនៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី២៩ខែមករាឆ្នាំ២០២១ នេះវេលាម៉ោង១៣នឹង៥០នាទីរសៀល។
សូមរំលឹកថា មហាជនស្ទើរទូទាំងប្រទេស អ្នកណាមិនស្គាល់ស្តេចជេរតាម online គឺឧកញ៉ា អ៊ានសៀវម៉ី ដែលជេរផ្អើលប្រទេស ជេរហ៊ុយដីសំពោង ជេរមិនរើសមុខមិនថាចាស់ក្មេង ដោយមិនមានអ្នកណាហ៊ានចេញមុខតតាំងជាមួយគាត់ឡើយ ដោយសារគាត់មានលុយ និងល្បីឈ្មោះមានអ្នកធំៗនៅពីក្រោយខ្នង ទើបកន្លងមកគាត់ជេរម៉ាសេរី ហើយនៅល្ងាចថ្ងៃទី២៦ ខែមករាឆ្នាំ២០២១ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះទៅនាំខ្លួនដល់ផ្ទះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានចេញផ្សាយព័ត៌មានថា ក្រុមការងារព័ត៌មាន
និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook
ពិសេសបងប្អូនអ្នកសារព័ត៌មាន ជុំវិញការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី ៖
ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច
ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា
ឆ្នាំ២០២១ បានចុះទៅចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ
បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី
កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។
ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចាប់ខ្លួនជនត្រូវចោទយកមកប្រគល់ជូនចៅក្រមស៉ើបសួរតែប៉ុណ្ណោះដើម្បីធ្វើការសួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់ ៕