ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គេហទំព័រ​សម្រាប់​គម្រោង “​ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​”

67

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង (TSGM) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​) រួមជាមួយ អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(​យូណេស្កូ​) បានរៀបចំ ”​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គេហទំព័រ​” សម្រាប់​គម្រោង​ស្តីពី “​ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​” ដោយ​សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា និង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។​

​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គេហទំព័រ នេះ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​រួមមាន ឯកឧត្តម បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក នោ ហ្យ​ន់​ជូន (Rho HyunJun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​)​ប្រចាំ​នៅ​កម្ពុជា លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម (Sardar Umar Alam)​នាយក ការិយាល័យ​នៅ​ភ្នំពេញ និង​ជា​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា លោក ហង្ស និស្ស័យ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​អ្នកចូលរួម​ជាតិ​និង​អន្តរជាតិ​ដទៃទៀត​។​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) និង​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(​យូណេស្កូ​) បាន​ឯកភាពគ្នា​ធ្វើការ​លើ​គម្រោង “​ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​” ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២០ ក្នុង​គ្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១ ១៥០ ០០០ លាន​ដុល្លារ​អាមេរិក​(​មួយ​លាន​មួយរយ​ហាសិប​ពាន់​ដុល្លារ​អាមេរិក​)​។ បន្ទាប់ពី​ការអនុវត្ត​គម្រោង​រយៈពេល​៥​ឆ្នាំ​(២០១៥-២០២០) គម្រោង​នេះ​ទើបតែ​បញ្ចប់​ដោយ​ពិធី​ដាក់​ឲ្យ​ដំណើរការ​គេហទំព័រ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។​
​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ផ្តោតលើ ១)​ដើម្បី​អភិរក្ស​និង​ធ្វើ​ឌីជីថល​បណ្ណសារ​នៃ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ដែល​ត្រូវបាន​ចា​រលើ​ការចងចាំ​អន្តរជាតិ​នៃ​ការចុះឈ្មោះ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៩ ២)​ដើម្បី​គាំទ្រ​ដល់​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ដើម្បី​អភិវឌ្ឍ​ទៅជា​កន្លែង​កសាង​ការអប់រំ និង​សន្តិភាព ដែល​យុវជន អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​សាធារណជន​ទូទៅ អាច​ទទួលបាន​ព័ត៌មាន អំពី​ប្រវត្តិសាស្ត្រ​របស់​ពួកគេ និង​បន្ត​កិច្ចពិភាក្សា​អំពី​សន្តិភាព​និង​អហិង្សា និង ៣)​ដើម្បី​កសាង​សមត្ថភាព បុគ្គលិក​នៅ សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង និង ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ដើម្បី​គ្រប់គ្រង បណ្ណសារ​។​

​ប័ណ្ណ​សារ​ត្រូវបាន​បញ្ចូល​ទៅក្នុង​គេហទំព័រ​ជា​ពីរ​ភាសា ជួយ​សម្រួល​ដល់​ប្រជាជន​កម្ពុជា​នៅ​ជនបទ យុវជន និង អ្នកស្រាវជ្រាវ​អន្តរជាតិ​ហើយ​វា​បានរួម​ចំណែក​ដល់​ការអប់រំ​យុវជន​អំពី​សន្តិភាព​និង​ការចងចាំ​។ គេហទំព័រ​នេះ​ត្រូវបាន​បង្កើតឡើង ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​ដោយមាន​ការគាំទ្រ​បច្ចេកទេស​និង​ការណែនាំ​ដែល​ផ្តល់​ដោយ​អ្នកជំនាញ ពី​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(​យូណេស្កូ​) និង​គណៈកម្មាធិការ​ប​ច្ចេកទេស​។​

​គេហទំព័រ​រួមមាន​លក្ខណៈ​សំខាន់ៗ​ដូច​ខាង​ដ​តទៅ​៖ ១).​សាធារណជន និង​អ្នកស្រាវជ្រាវ​អាច​ចូល​មើល មូលដ្ឋាន​ទិន្នន័យ​ពីរ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​គម្រោង មួយផ្នែក​ផ្អែកលើ​អ្នក​ជាប់ឃុំ និង​មួយផ្នែក​ទៀត​ផ្អែកលើ​ទិន្នន័យ​(​ឯកសារ​) ២). អ្នកប្រើប្រាស់​អាច​ចូលរួម​ក្នុងការ​កែលំអ​មុខងារ​របស់​គេហទំព័រ តាមរយៈ​វេទិកា​ផ្តល់​មតិ​ត្រឡប់ ដែល​ត្រូវបាន​បញ្ចូល​ក្នុង​វិ​ប​ផ​តថល ៣). គេហទំព័រ​នេះ​អាច​ចូល​មើល​បាន​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស ៤). គេហទំព័រ​បញ្ចូល​បណ្ណ​សា​រវិ​ប​សាយ​ទៅ​គេហទំព័រ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង ៥). គេហទំព័រ​រួមបញ្ចូល​ទាំង​ចំណុច​ប្រទាក់​ពីរ​ផ្សេងគ្នា​៖ ទី​១- វិ​ប​ផ​តថល​អ្នក​ប្រើ​៖ វិ​ប​ផ​តថល​អ្នក​ប្រើ គឺជា​វិ​ប​ផ​តថល​សម្រាប់​អ្នកប្រើប្រាស់ (​សាធារណជន​ទូទៅ អ្នកស្រាវជ្រាវ អ្នកសិក្សា​។​ល​។​)​។ ម្យ៉ាងវិញទៀត នេះ​គឺជា ចំណុច​ប្រទាក់​(interface) ដែល​អ្នកប្រើប្រាស់​អ៊ីនធឺណិត នឹង​ចូល​ប្រើ​។ និង ទី​២- ផ​តថល​រដ្ឋបាល​៖ ផ​តថល​រដ្ឋបាល គឺជា​ចំណុច​ប្រទាក់ ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​បុគ្គលិក របស់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។ តាមរយៈ វិ​ប​ផ​តថល អ្នក​អាយ​ធី​និង​បុគ្គលិក​ប័ណ្ណ​សារ របស់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង នឹង​អាចធ្វើ​បច្ចុប្បន្នភាព មាតិកា​គេហទំព័រ និង​ឃ្លាំង​ទិន្នន័យ រួមមាន (​អត្ថបទ បដា តំណ​ភ្ជាប់ ឯកសារ​កំណត់ត្រា កំណត់ត្រា​របស់​អ្នក​ជាប់ឃុំ​។ ល​។​)​។ នេះ​គឺជា​មុខងារ​ដែល​អាចជួយ​ធ្វើ​បច្ចុប្បន្នភាព​ប​ណ្ណា​សារ​បន្ត​។​

​មុនពេល​អនុវត្ត​គម្រោង​នេះ មិនមាន​មនុស្ស​ច្រើន​ទេ បានដឹង​អំពី​ឯកសារ​រាប់ពាន់​ដែល​បាន​ទុក​នៅក្នុង​បរិវេណ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង បន្ទាប់ពី​ការរំដោះ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩​។ តាមរយៈ​គម្រោង​នេះ រាល់​ឯកសារ​ទាំងអស់​ត្រូវបាន​ថែរក្សា​យ៉ាង​ល្អ រហូតមកដល់​សព្វថ្ងៃ​នេះ ហើយ​ឥឡូវនេះ​អ្នក​រាល់គ្នា​អាច​ចូល​មើល​បាន​។​
​គម្រោង​នេះ​បាន​លើកកម្ពស់​សន្តិភាព និង​កិច្ចពិភាក្សា​អន្តរ​វប្បធម៌ សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សះផ្សា និង​ពង្រីក​ការផ្សព្វផ្សាយ រួមទាំង តាមរយៈ ការអភិរក្ស​និង​ការធ្វើ​ឌីជីថល​បណ្ណសារ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។ តាមរយៈ​គម្រោង​នេះ សរុប​ចំនួន ៤០៥ ៧៨២​ទំព័រ ត្រូវបានធ្វើ​ឌីជីថល និង ៧៤៥ ៤៩៤​ទំព័រ ត្រូវបាន​រក្សាទុក​តាម​រយៈ​គម្រោង (​រួមមាន ការបោះពុម្ព​រូបថត ហ្វីល ចម្លើយសារភាព ជីវប្រវត្តិ បញ្ជី សៀវភៅ​បដិវត្ត ទស្សនា​វ​ដ្តី សៀវភៅសរសេរ​ដោយ​ដៃ​របស់​ខ្មែរក្រហម និង​ឯកសារ​ផ្សេងទៀត​)៕

អត្ថបទដែលជាប់ទាក់ទង