ជនសង្ស័យម្នាក់ បន្លំចូលលួចប្រាក់ នៅស្រុកថ្មគោល ត្រូវឃាត់ខ្លួនអនុវត្តតាមច្បាប់
បាត់ដំបង ៖ កាលពីថ្ងៃសុក្រទី២៩ ខែមករាឆ្នាំ២០២១វេលាម៉ោង១៧និង ១៥ នាទីនៅចំណុចក្រុមទី ១៤ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបន្លំចូលក្នុងលំនៅដ្ឋានលួចប្រាក់របស់ជនរងគ្រោះឈ្មោះ សេងឡាយ ភេទស្រីអាយុ ៥៧ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើយកអស់ប្រាក់រៀលចំនួន ១,៦៩០,០០០(មួយលានហុកសិបប្រាំបួនម៉ឺនរៀល)។
ក្នុងពេលកំពុងធ្វើសកម្មភាពនេះក៏ត្រូវបានប្រជាពលរដ្ឋនៅទីនោះឃាត់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ច ។ ជនសង្ស័យមានឈ្មោះ ធឿន ប៊ុនថៃភេទប្រុសអាយុ ២៥ឆ្នាំរស់នៅភូមិកកោះឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង។
នៅជាប់ខ្លួនរបស់ជនសង្ស័យមានប្រាក់រៀលចំនួន ១,៦៩០,០០០(មួយលានហុកសិបប្រាំបួនម៉ឺនរៀល)ជារបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ រីឯជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់វិធានការបន្តតាមផ្លូវច្បាប់៕