ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ បានប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារបន្តឆ្នាំ ២០២១
ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបាន អានរបាយការណ៍ដោយបានគូសបញ្ជាក់ថា ដើម្បីបង្កើនការគ្រប់គ្រងសុវត្ថិភាពជូនប្រជាពលរដ្ឋការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអូលូប្រឡាយ ដោះស្រាយទំនាស់បញ្ហាដីធ្លី ការរៀបសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ តាមតំបន់ឆ្នេរ ដោះស្រាយបញ្ហាទឹកកខ្វក់ និង ជម្រុញ សេវាសាធារណៈឲ្យមានភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលក្រុងសម្រេចបាន ល្អជូនបងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈម មួយចំនួនដូចជា បញ្ហាសំណង់មិនរៀបរយនៅ តំបន់ឆ្នេរ សំណង់នៅទំនប់រលក បញ្ហាចំណតមិនគ្រប់គ្រាន់- គ្មានចំណតរថយន្តក្រុង ឡានតាក់ស៊ី និងឡានដឹកទំនិញគ្មានចំណតផ្សារ- ចំណតសាធារណៈមិនគ្រប់គ្រាន់តាមស្ថានភាពជាក់ស្តែងបញ្ជាការប្រមូល បោសសម្អាត និងដឹកជញ្ជូនសំរាម- ផ្លូវតូចៗក្នុងភូមិសាស្ត្រមួយចំនួនក្នុងក្រុងដូចជាតំបន់ទំនប់រលក បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការលក់ដូរសម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រី សាច់ តាមមធ្យោបាយចល័តដូចជា រទេះរុញ ម៉ូតូកង់បី រ៉ឺម៉ក និងឡានកែច្នៃ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ហើយទិសដៅ បន្តរដ្ឋបាលក្រុងនិងខិតខំដោះស្រាយបញ្ហាទាំងអស់នេះក្នុងឆ្នាំ ២០២១ ដើម្បីធ្វើយ៉ាងណារក្សា អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលក៍ដូចជារបស់ក្រសួងមហាផ្ទៃស្តីពីការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៨ចំណុច ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងក្រុង ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងអ្នកវិនិយោគ ដែលកំពុងរស់នៅ និងវិនិយោគនៅក្រុងព្រះសីហនុ។
បន្តកែលំអរការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋ
និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនា ដើម្បីកែ
លំអរការអនុវត្តប្រព័ន្ធរដ្ឋបាល។
លោក តឹករ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍លើកឡើងថា នៅពេលបច្ចុប្បន្ន
ក្រុងព្រះសីហនុ ប្រៀបដូចជាមេដែក មិនត្រឹមតែទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិធំៗប៉ុណ្ណោះទេ សូម្បីតែអ្នករកស៊ីក្នុងស្រុកធម្មតា ក៏សម្រុកចូលមកធ្វើអាជីវកម្មនៅក្នុងក្រុងនេះដែរ ដោយសារតែនៅទីនេះមានសុខសុវត្ថិភាព និងមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗជាច្រើន រួមមាន៖
– កំពង់ផែអន្តរជាតិ ទឹកជ្រៅតែមួយគត់របស់ប្រទេស កម្ពុជា- មានព្រលានយន្តហោះអន្តរជាតិ១ ក្នុងចំណោមព្រលានយន្តហោះអន្តរជាតិទាំងបី នៅក្នុងប្រទេស
– ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពុងត្រូវបានកែលម្អស្ទើរតែរួចរាល់ទាំងស្រុង- ជាក្រុងដែលជាប់ឆ្នេរសមុទ្រស្អាតជាងគេ- ជាពិសេសថ្មីៗនេះ តំណក់ប្រេងកម្ពុជាក៏មានវត្តមាននៅក្នុងទីតាំងខេត្តព្រះសីហនុដែរ។
ឯកឧត្តមបានបន្តទៀតថាក្នុងនាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អាជ្ញាធរក្រុងក៏ដូចជាបណ្ដា អង្គភាពពាក់ព័ន្ធក្នុងការចូលរួម គ្រប់ពហុជំនាញក្នុង ដោះស្រាយនិងការអភិវឌ្ឍខេត្តព្រះសីហនុសម្រេចបានក្នុងឆ្នាំ ២០២០ និងបន្តអនុវត្តឱ្យកាន់តែល្អប្រសើរនូវបញ្ហាសេសសល់ នឹងខិតខំបន្តដោះស្រាយបញ្ហា ក្នុងឆ្នាំ ២០២១ ឲ្យទទួលបាន ជោគជ័យផងដែរ៕