លោក គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលផ្លូវ ស្ថិតនៅភូមិ១ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលផ្លូវចាប់ពីចំណុចមុខគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ទៅដល់សាលាឧទ្ធរណ៍ព្រះសីហនុ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានបន្តត្រួតពិនិត្យមើលផ្លូវចូលក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីចុះពិនិត្យមើលផ្លូវរួចមក លោក អភិបាលខេត្ត ក៏បានបន្តទៅពិនិត្យទីតាំងគម្រោងសាងសង់អគារស្នាក់នៅរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក៕