ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ពេលយប់ មិន​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​ បង្ក​ឲ្យ​មានគ្រោះថ្នាក់​​ បុក​គោ​យន្ត​ពីក្រោយ​ ស្លាប់​

55


បន្ទាយ​មាន​ជ័យ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ​ ដោយ​បើក​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ​ ពេលជិះ​ម៉ូតូ​មកពី​ទិញ​ក្បាល​ជ្រូក ​និង​នំប៉័ង ​ទម្លាក់​ចង្ក្រាន​កូនខ្ចី​។​ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរនេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា​ សង្កាត់​ទឹក​ ថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

នាយ​ប៉​ស្តិ៍​រដ្ឋបាល​សំរោង​ បានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ឡុ​ក​ ប៉ោល​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​កណ្តាល​ ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ​បាន​បើក​ម៉ូតូ​មក​ក្រុង​សិរី​សោភ័ណ​ ដើម្បី​ទិញ​ក្បាល​ជ្រូក ​និង​នំប៉័ង ​ទម្លាក់​ចង្ក្រាន​កូន​ ពេល​ជិះដល់​កន្លែង​កើតហេតុ ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​តែ​ម្តង​។​

​លោក​វរសេនីយ៍ទោ​សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ នគរបាល​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា​ ​មុន​ជួប​គ្រោះថ្នាក់​ជន​រង​គ្រោះ​ បាន​បើក​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ មិន​ពាក់មួក​សុវត្ថិភាព​ ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​ ងងឹត​ ទើប​បង្ក​ឲ្យ​ជួប​នូវ​គ្រោះថ្នាក់​តែ​ម្តង​ ។​ ​ម៉ូតូ​ខូចខាត​ធ្ងន់​ ចំណែក​អ្នក​បើក​គោ​យន្ត ​ក្រោយ​កើតហេតុ​ បាន​បើក​គេចខ្លួន​បាត់​ ៕​

អត្ថបទដែលជាប់ទាក់ទង