ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានភូមាបដិសេធ ពាក្យចចាមអារាមថា មានរដ្ឋប្រហារ

130

 

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយព្រាតថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងពួកទូតលោកខាងលិច បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចមានរដ្ឋប្រហារយោធា នៅប្រទេសភូមា ព្រោះឃើញកងទ័ពភូមា ឬហៅថាTatmadawបានបញ្ជូនកម្លាំង និងសព្វាវុធ មកព័ទ្ធកាន់កាប់រដ្ឋធានីណៃពីដោរ ពេញណែនក្នុងថ្ងៃសៅរ៍នេះ។
នៅទីបំផុតនេះកងទ៏ពភូមា បានចេញសេចក្តីថ្លែងការណ៍មួយដែរ ក្នុងថ្ងៃសៅរ៍នេះថា «ប្រសាសន៍ផ្ទាល់ របស់ឧត្តមសេយនីយMin Aung Hlaingមេបញ្ជាការកំពូលកងទ័ពភូមា បានបញ្ជាក់់ច្បាស់ណាស់ថា វត្តមានកងទ័ពបញ្ជូនមកពេលនេះ គឹគោរពនិងស្រឡាញ់ ព្រមទាំងការពារយ៉ាងមុតមាំ រដ្ឋធម្មនញ្ញឆ្នាំ2008 និងគោរពប្រតិបត្តិ តាមច្បាប់គ្រប់ប្រការក្នុងកម្រឹតខ្ពស់។

អត្ថបទដែលជាប់ទាក់ទង